www.acledasecurities.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​មូលបត្រ​ថ្មីៗnavigate_nextក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ដាក់ឱ្យដំណើរការ ការបើកគណនីជួញដូរមូលបត្រ តាមប្រព័ន្ធអនឡាញ នៅក្នុងកម្មវិធី CSX Trade តាមរយៈសេវាអេស៊ីលីដាម៉ូបាល

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ដាក់ឱ្យដំណើរការ ការបើកគណនីជួញដូរមូលបត្រ តាមប្រព័ន្ធអនឡាញ នៅក្នុងកម្មវិធី CSX Trade តាមរយៈសេវាអេស៊ីលីដាម៉ូបាល

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្នុងស្រុកមួយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាក្រុមហ៊ុនមូលបត្រឈានមុខគេ ដែលលោក-អ្នកជឿទុកចិត្ត ក្នុងប្រទេសកម្ពុជា សូមប្រកាសជាផ្លូវការថាអតិថិជន ឬវិនិយោគិន និងសាធារណជន អាចស្នើសុំបើកគណនីជួញដូរមូលបត្រតាមប្រព័ន្ធអនឡាញ នៅក្នុងកម្មវិធី CSX Trade តាមរយៈសេវាអេស៊ីលីដាម៉ូបាល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព ចាប់ពីថ្ងៃនេះតទៅ។

របៀបបើកគណនីជួញដូរមូលបត្រតាមប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក្នុងកម្មវិធី CSX Trade តាមរយៈសេវាអេស៊ីលីដាម៉ូបាល

  1. 1.1. បើកកម្មវិធី "អេស៊ីលីដាម៉ូបាល"
  2. 1.2. ជ្រើសរើសម៉ីនុយ "ជួញដូរភាគហ៊ុន"
  2. សូម​ស្កែន​ស្នាម​ម្រាម​ដៃ ឬ​ផ្ទៃ​មុខ ឬ​បញ្ចូល​លេខ​សម្ងាត់
 
3. ចុចលើពាក្យ "បើកគណនី (Open Account)" នៅខាងក្រោម 4. ជ្រើសរើស "បើកគណនី (Open Account)"
5. ជ្រើសរើស "គ្មាន (No)"
  1. 6.1. សូមបញ្ចូលលេខគណនីធនាគារ (សម្រាប់ទូទាត់ និងបានភ្ជាប់ជាមួយអេស៊ីលីដាម៉ូបាល)
  2. 6.2. ចុចប៊ូតុង "បញ្ជូន (Submit)"
  1. 7.1. បំពេញព័ត៌មានស្នើបើកគណនីជួញដូរ
  2. 7.2. ចុចប៊ូតុង "បន្ទាប់ (Next)"
  1. 8.1. បំពេញព័ត៌មានទំនាក់ទំនង និងភ្ជាប់ឯកសារ
  2. 8.2. ចុចប៊ូតុង "បញ្ជូន (Submit)"
  1. 9.1. សូមមើលកិច្ចព្រមព្រៀង (Agreement)
  2. 9.2. ចុចប៊ូតុង "យល់ព្រម (OK)"
  1. 10.1. សូមមើលលក្ខខណ្ឌ (Terms and Conditions)
  2. 10.2. ចុចប៊ូតុង "យល់ព្រម (OK)"
11. សូមធ្វើប្រតិបត្តិការទូទាត់ប្រាក់ ថ្លៃសេវាបើគណនីជួញដូរមូលបត្រ
  1. 12. បន្ទាប់ពីទូទាត់ប្រាក់រួចបានជោគជ័យ សូមរង់ចាំការអនុម័តពីក្រុមហ៊ុនមូលបត្រ
  2. បន្ទាប់ពីក្រុមហ៊ុនមូលបត្រអនុម័តរួច សូមដំណើរការគណនីជួញដូរមូលបត្រ (Activate)
  1. ដំណើរការគណនីជួញដូរមូលបត្រ (Activate)
  2. 1.1. ចូលកម្មវិធីអេស៊ីលីដាម៉ូបាល
  3. 1.2. ចុចលើសារជូនដំណឹង (Notification)
2. ជ្រើសរើសពាក្យ "Activate"
  1. 3.1. សូមអានលក្ខណ្ឌ រួចធីកយល់ព្រម (Terms and Conditions)
  2. 3.2. ចុចប៊ូតុង "យល់ព្រម (OK)"
4. ផ្ទៀងផ្ទាត់លេខ OTP ដោយស្វ័យប្រវត្តិ
5. គណនីជួញដូរដំណើរការបានជោគជ័យ
ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៧ ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.០៧៩ ចំនួនអ្នកទស្សនាពីម្សិល : ៩៥៦