www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារកំណើន

ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក 

ឆ្នំាបង្កើត ១៩៩៥
ចំណាត់ថ្នាក់វិស័យ សំណង់ និង វិស្វកម្ម
ប្រភេទភាគហ៊ុនចុះបញ្ជី ភាគហ៊ុនមានសិទិ្ធបោះឆ្នោត
ចំនួនភាគហ៊ុនចុះបញ្ជី ៦.៤៦១.៥៣៨
លេខកូដស្តង់ដារ KH1000150008
និមិត្តសញ្ញា DBDE
កាលបរិច្ឆទចុះបញ្ជី ០៦ កញ្ញា ២០២១
ចំនួនបុគ្គលិក ៨៣៣ នាក់
គេហទំព័រ www.dbdengineering.com

សេចក្តីសង្ខេប​អំពី​ក្រុមហ៊ុន

ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ីនជីនារីង ម.ក ត្រូវបាន​បង្កើតឡើង​ក្នុងឆ្នាំ 1995 ជាក្រុមហ៊ុនពហុមុខងារ​ផ្នែកវិស្វកម្ម និង​សំណង់​ដែលមាន​បទពិសោធ​ជាច្រើនឆ្នាំ​ក្នុងព្រះរាជាណាចក្រកម្ពុជា។ ឌីប៊ីឌី ផ្តល់សេវាកម្ម​ដូចជា សេវាកម្មគូរប្លង់ សាងសង់ តំឡើង និងថែទាំ ដែល​សេវាកម្ម​ទាំងនេះ​ធ្វើឲ្យក្រុមហ៊ុន​ទទួលបាន​កេរ្តិ៍ឈ្មោះលំដាប់ជាតិ និងអន្តរជាតិ។ ឌីប៊ីឌី ទទួល​បាន​កំណត់ត្រា​ជាទីគាប់ចិត្ត​ក្នុង​ការផ្តល់សេវាកម្ម និង​ផ្គត់ផ្គង់ផលិតផលប្រកប​ដោយគុណភាព ដែល​ស្ដែងបញ្ជាក់​តាមរយៈការពេញចិត្ត និង​ការកោតសរសើរ​ពីសំណាក់​អតិថិជន​របស់ខ្លួន ។

ឌីប៊ីឌី ជឿជាក់ថា​បុគ្គលិក​ចម្រុះជាតិសាសន៍​របស់ខ្លួន​ដែល​ប្រកប​ទៅដោយ​វិជ្ជាជីវៈ និង​ជំនាញខ្ពស់​គឺជា​ធនធាន​ដ៏សំខាន់​របស់​ក្រុមហ៊ុន។ ឌីប៊ីឌី មាន​ក្រុមបុគ្គលិកជំនាញ​ផ្នែកសេវាកម្ម និង​ការថែទាំ​ដើម្បី​ធានា​និង​រក្សាគុណភាព​ជាប់រឹងមាំ​របស់​សំណង់អគារ ឬការបំពាក់​ឧបករណ៍ថ្មីៗ។ ឌីប៊ីឌី បាន​នឹង​កំពុង​ពង្រីក​អាជីវកម្ម​ផ្នែកសេវាកម្ម​របស់​ខ្លួន​បន្ថែម រួមមាន​សេវាកម្ម​ត្រួតពិនិត្យរោងចក្រ និងឧបករណ៍សំណង់។ ក្រៅពី​កេរ្តិ៍ឈ្មោះ​ក្នុងផ្នែកសំណង់ ការបំពាក់ឧបករណ៍ និងសេវាកម្មថែទាំ ដែល​បាន​ឈានមុខគេ​ក្នុង​ការផ្គត់ផ្គង់ផលិតផលម៉ាកល្បីៗ​ជាច្រើន​សម្រាប់​គម្រោង​នានា​កន្លងមក ដែល​រួមមាន​ផលិតផលម៉ាក Scheneider ម៉ាកFranklin France ម៉ាកDaikin ម៉ាក Ginde ម៉ាក LG ម៉ាក Mitsubishi ម៉ាក Kumwell ម៉ាកEVT ម៉ាក Tsurumi Pump និងខ្សែកាបម៉ាក Yazaki ។

ព័ត៌មានអំពីអាជីវកម្ម

មោទនភាពរបស់ ក្រុមហ៊ុន ឌីប៊ីឌី គឺការបញ្ចប់​គម្រោង​ទាន់ពេលវេលា​ជាមួយ​នឹង​ស្នាដៃការងារ​ដែល​មានគុណភាពខ្ពស់ ដែល​ទទួលបាន​នូវ​ការកោតសរសើរ និង​ពេញចិត្ត​ពីសំណាក់​អតិថិជន​ចំពោះ​គម្រោងធំៗដែល​មាន​កេរ្តិ៍ឈ្មោះល្បីល្បាញ ជាច្រើន​ដូចជា​គម្រោង Laboratoire d’analyse médicale de la Fondation Bio Mérieux (បារាំង), អាកាសយានដ្ឋានអន្តរ-ជាតិភ្នំពេញ មជ្ឍមណ្ឌល Cardiologie រោងចក្រផលិតប៊ីចេង អាជីណូម៉ូតូ រោងចក្រ Minibea ក្រុមហ៊ុន Rhoto ក្រុមហ៊ុនB-Quick ក្រុមហ៊ុនArtnature ក្រុមហ៊ុន Hana ក្រុមហ៊ុន Denso រោងចក្រស្រាប៊ៀរ ហ៊ិននីគែន គម្រោងខុនដូ Bodaiju រោងចក្រសហគ្រាសចំណីអាហារ Liwayway វិទ្យាស្ថានប៉ាស្ទ័រ សាលារៀន Northbridge មជ្ឍមណ្ឌលកែសម្ផស្សមេហ្គាប៊ែល និងសាលាដុនបូស្គូជាដើម ។

ក្រុមប្រឹក្សាភិបាល មុខតំណែង
លោក នាង វិធី ប្រធានក្រុមប្រឹក្សាភិបាល និងនាយកគ្រប់គ្រង
លោកស្រី លឹម មុយលី អភិបាលប្រតិបត្តិ និងនាយិកាហិរញ្ញវត្ថុ
លោក ហ៊ុយ វ៉ាថារ៉ូ អភិបាលឯករាជ្យ
លោក ថៃ វ៉ាន់ថា អភិបាលមិនប្រតិបត្តិ

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន % ភាគហ៊ុន
ROYAL GROUP TRUSTEE CO., LTD. ៥២.៦២%

ចំណាំ ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុន ≥៥% នៃភាគហ៊ុនចុះបញ្ជី ។

គោលនយោបាយភាគលាភ

និង​ទទួលបាន​ការអនុម័ត​ពីភាគហ៊ុនិក នឹង​ត្រូវ​បែងចែក​ឱ្យ​ទៅ​ឲ្យ​ភាគហ៊ុនិក។ ចំណែក​ទាំងមូល ឬចំណែកមួយផ្នែក​នៃសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ អាច​នឹងត្រូវ​បែងចែក​ទៅតាម​ភាពជាក់ស្តែង។ នីតិវិធីទាក់ទង​នឹងការបែងចែកភាគលាភ ត្រូវ​អនុលោម​តាមច្បាប់ និងបទប្បញ្ញត្តិ ។

ដើម្បី​ជាការលើកទឹកចិត្ត​ដល់វិនិយោគិនសាធារណៈ និង​ដោយមាន​ការយល់ព្រម​ពី​ភាគហ៊ុនិក ក្រុមប្រឹក្សាភិបាលរបស់ ឌី ប៊ី ឌី បាន​អនុម័ត​គោលនយោបាយភាគលាភ ដែល​មាន​ការធានាទិន្នផលភាគលាភ​អប្បបរមា​ប្រចាំឆ្នាំស្មើនឹង ៥,៥% សម្រាប់​ភាគហ៊ុនិក ដែល​កាន់កាប់​ភាគហ៊ុន​មានសិទ្ធិ​បោះឆ្នោត​ប្រភេទ “ក”។ ចំណែក​ភាគហ៊ុនិក​ដែល​កាន់កាប់​ភាគហ៊ុន​មានសិទ្ធិ​បោះឆ្នោត​ប្រភេទ “ខ” មិនមាន​សិទិ្ធ​ទទួលបាន​ភាគលាភ​អប្បបរមា ដែល​ត្រូវបាន​ធានា​ចំពោះ​ភាគហ៊ុន​ប្រភេទ “ក” ឡើយ ក្នុង​រយៈពេល​ធានាភាគលាភ​អប្បបរមានេះ ប៉ុន្តែ​អាចទទួល​បាន​ភាគលាភ​ដែល​ត្រូវបាន​បែងចែក​លើសពី​ភាគលាភអប្បបរមា (ប្រសិនបើមាន) ។

ការលក់ភាគហ៊ុនលើកដំបូង IPO

ព័ត៌មានអំពីការលក់ភាគហ៊ុនលើកដំបូង IPO
ថ្លៃ IPO (រៀល) ២.៣៨០
តម្លៃចារឹក (រៀល) ១.០០០
ចំនួនភាគហ៊ុនចុះបញ្ជី ៦.៤៦១.៥៣៨
ចំនួនភាគហ៊ុនបោះផ្សាយ ៦.៤៦១.៥៣៨
កាលបរិច្ឆេទជួញដូរដំបូង ០៦ កញ្ញា ២០២១
ថ្លៃបិទដំបូង (រៀល) ២.៤៤០
ក្រុមហ៊ុនធានាទិញមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី
ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៨ ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៤៨៧ ចំនួនអ្នកទស្សនាពីម្សិល : ១.១២៩