www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី 

របាយការណ៍​ប្រចាំ​ត្រីមាស​ទី៣ ឆ្នាំ២០១៤ របស់​ក្រុមហ៊ុន ហ្រ្គេន ធ្វីន

ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤

ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី

  • លេខកូដស្តង់ដារ ៖ KH1000020003
  • និមិត្តសញ្ញា ៖ ហធអ

សេចក្តីលម្អិត

ក្នុង​ត្រីមាស​ទី៣ ឆ្នំា២០១៤ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មាន​ចំណូល​សរុប​ចំនួន ៤៤.៧៩៥.៤១៦.០០០ រៀល ថយ​ចុះ​ជាង​ត្រីមាស​ទី៣ ឆ្នំា២០១៣ ចំនួន ៣០.៣២៤.៦៦៩.០០០ រៀល ស្នើ​នឹង ៤០,៣៧% និង​ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​សរុប​ចំនួន ២.១០១.៩១៧.០០០ រៀល ថយ​ចុះ​ចំនួន ១០.៣២៦.៥៩៤.០០០ រៀល ស្មើ​នឹង ៨៣,០៩% បើ​ធៀប​នឹង​ត្រីមាស​ទី៣ ឆ្នំា២០១៣។

សម្រាប់​ដំណាច់​ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៤ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មាន​ចំណូល​សរុប​ចំនួន ១៧៧.០៣៤.៣២៩.០០០ រៀល ថយ​ចុះ​ចំនួន ១៤.៧៦៦.១៤៦.០០០ រៀល ស្មើ​នឹង ៧,៧០% បើ​ធៀប​នឹង​ដំណាច់​ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៣ និង​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​មាន​ចំនួន ៩.៩៤៧.២៩៨.០០០ រៀល កើន​លើស​ដំណាច់​ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៣ ចំនួន ៣.០២៦.០៤៣.០០០ រៀល ស្មើ​នឹង ៤៣,៧២%។ នៅ​ចុង​ការិយបរិចេ្ឆទ​នេះ​ដែរ ទ្រព្យ​សកម្ម​សរុប​បាន​កើន​ឡើង​រហូត​ដល់ ៣០០.៤៨៣.៤៤៥.០០០ រៀល និង​មូលធន​សរុប មាន​ចំនួន ២៥៦.៧៣៧.០៦២.០០០ រៀល។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាសទី៣ ឆ្នាំ២០១៤ មាន​ដូច​ខាង​ក្រោម ៖

  1. ចំណេញ​ក្នុង​មួយ​ឯកតា​មូលបត្រ​កម្មសិទ្ធ ៖ ៦៤,៤៥ រៀល
  2. អនុបាត​ចំណេញ​ធៀប​នឹង​មូលធន ៖ ០,៨២%
  3. អនុបាត​ចំណេញ​ធៀប​នឹង​ទ្រព្យសកម្ម ៖ ០,៧០%
  4. អនុបាត​ចរន្ត ៖ ៦ ដង
  5. អនុបាត​ចរន្ត​លឿន ៖ ៥,៤៨ ដង
  6. អនុបាត​ជុំបង្វិល​ទ្រព្យសកម្ម ៖ ០,១៥ ដង
  7. អនុបាត​បំណុល​ធៀប​នឹង​មូលធន ៖ ១៧,០៤%

សូម​អាន​របាយការណ៍​ប្រចាំ​ត្រីមាសទី៣ ឆ្នាំ២០១៤ ដូចមាន​ក្នុង​ឯកសារ​យោង។

    ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
    ចំនួនអ្នកកំពុងទស្សនា : ៦ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២១៥ ចំនួនអ្នកទស្សនាពីម្សិល : ៥២៣