www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី 

របាយការណ៍​ប្រចាំ​ត្រីមាស​ទី២ ឆ្នាំ២០១៥ របស់​ក្រុមហ៊ុន ហ្រ្គេន ធ្វីន

ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥

សម្រាប់​ដំណាច់​ការិយបរិច្ឆេទ​ត្រីមាស​ទី២ ឆ្នាំ២០១៥ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នំា២០១៥ ក្រុមហ៊ុន​ហ្គ្រេន​ធ្វីន មាន​ចំណូល​សរុប​ចំនួន ៥៨.៩៣៦.៥១៤.០០០ រៀល ថយ​ចុះ​ចំនួន ៧.៥២៨.០៥៩.០០០ រៀល ស្មើ​នឹង ១១,៣៣% បើ​ធៀប​នឹង​ត្រីមាស​ទី២ ឆ្នាំ២០១៤ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែ មិថុនា ឆ្នំា២០១៤ ចំណូល​សរុប​មាន​ចំនួន ៦៦.៤៦៤.៥៧៣.០០០ រៀល និង​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​សម្រាប់​ដំណាច់​ការិយបរិច្ឆេទ​ត្រីមាស​ទី២ ឆ្នាំ២០១៥ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នំា២០១៥ មាន​ចំនួន ១៥.០៦៣.៦៦៣.០០០ រៀល កើន​ឡើង​ចំនួន ៣.៦១៧.២០១.០០០ រៀល​ស្មើ​នឹង ៣១,៦០% បើ​ធៀប​នឹង​ត្រីមាស​ទី២ ឆ្នាំ២០១៤ គិត​ត្រឹម​ថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៤ ដែល​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​ស្មើ​នឹង ១១.៤៤៦.៤៦២.០០០ រៀល។ នា​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០១៥ នេះ​ដែរ ទ្រព្យ​សកម្ម​សរុប​របស់​ក្រុមហ៊ុន​ហ្រ្គេន​ធ្វីន មាន​ចំនួន ៣១៣.៦៤១.៥៨៦.០០០ រៀល កើន​លើស​ឆ្នាំ២០១៤ គិត​ត្រឹម​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នំា២០១៤ ចំនួន ២៣.៦៦៤.៧៦៥.០០០ រៀល ស្មើ​នឹង ៨,១៦% និង​មូលធន​សរុប​មាន​ចំនួន ២៧២.៣៣៦.៦១៦.០០០ រៀល កើន​លើស​ឆ្នាំ២០១៤ គិត​ត្រឹម​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នំា២០១៤ ចំនួន ១២.០០៣.៤៨១.០០០ រៀល ស្មើ​នឹង ៤,៦១%។

សូចនាករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី២ ឆ្នាំ២០១៥

  1. ចំណេញ​ក្នុង​មួយ​ឯកតា​មូលបត្រ​កម្មសិទ្ធិ : ៣៧៦,៥៩ រៀល
  2. អនុបាតចំណេញធៀបនឹងមូលធន : ៥,៥៣%
  3. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម : ៤,៨០%
  4. អនុបាតចរន្ត : ៦,៦០ ដង
  5. អនុបាតចរន្តលឿន : ៥.៦៤ ដង
  6. អនុបាតជុំបង្វិលទ្រព្យសកម្ម : ០.១៩ ដង
  7. អនុបាតបំណុលធៀបនឹងមូលធន : ១៥,១៧%
  8. អនុបាតគំលាតចំណេញដុល : ៤០,៧៤%
  9. អនុបាតគំលាតចំណេញភាព : ២៥,៥៦%

សូម​អាន​របាយការណ៍​ប្រចាំ​ត្រីមាស​ទី២ ឆ្នាំ២០១៥ ដូចមាន​ក្នុង​ឯកសារ​យោង: www.csx.com.kh/company/announce/viewPost.do?MNCD=5040&postId=253#.VeldZI4prhA

    ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
    ចំនួនអ្នកកំពុងទស្សនា : ៧ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២៨២ ចំនួនអ្នកទស្សនាពីម្សិល : ៥២៣