www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី 

របាយការណ៍​ប្រចាំ​ត្រីមាស​ទី៣ ឆ្នាំ​២០១៥ របស់​ក្រុមហ៊ុន​ហ្រ្គេន​ធ្វីន

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦

ក្នុង​ត្រីមាស​ទី៣ ឆ្នាំ២០១៥ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នំា២០១៥ ក្រុម​ហ៊ុន ហ្រ្គេន ធ្វីន មាន​ចំណូល​សរុប​ចំនួន ៣៧.៤៧៥.៥៨០.០០០ រៀល ថយ​ចុះ​ចំនួន ៧.៣១៩.៨៣៦.០០០ រៀល ស្មើ​នឹង ១៦,៣៤% បើ​ធៀប​នឹង​ត្រីមាស​ទី៣ ឆ្នាំ២០១៤ និង​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​ក្នុង​ការិយបរិច្ឆេទ​មាន​ចំនួន ១.៦៣២.១០៥.០០០ រៀល ថយ​ចុះ​ចំនួន ៤៦៩.៨១២.០០០ រៀល​ស្មើ​នឹង ២២,៣៥% បើ​ធៀប​នឹង​ត្រីមាស​ទី៣ ឆ្នាំ២០១៤។ សម្រាប់​រយៈពេល ៩ខែ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នំា២០១៥ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មាន​ចំណូល​សរុប​ចំនួន ១៥៦.០៩៤.១៩០.០០០ រៀល ថយ​ចុះ​ចំនួន ២០.៩៤០.១៣៩.០០០ រៀល ស្មើ​នឹង ១១,៨៣% បើ​ធៀប​នឹង​រយៈពេល ០៩ខែ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នំា២០១៤ និង​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​មាន​ចំនួន ១៩.១៧៦.៩៩៨.0០០ រៀល កើន​ចំនួន ៩.២២៩.៧០០.០០០ រៀល ស្មើ​នឹង ៩២,៧៩% បើ​ធៀប​នឹង​រយៈពេល ០៩ខែ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នំា២០១៤។ នា​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នេះ​ដែរ ទ្រព្យ​សកម្ម​សរុប​របស់​ក្រុមហ៊ុន ហ្រ្គេន ធ្វីន មាន​ចំនួន ៣០៦.២១៧.៥៧២.០០០ រៀល កើន​ចំនួន ១៦.២៤០.៧៥១.០០០ រៀល ស្មើ​នឹង ៥,៦០% និង​មូលធន​សរុប មាន​ចំនួន ២៧២.៥០៦.៦៩៥.០០០ រៀល កើន​លើស​ចំនួន ១២.១៧៣.៥៦០.០០០ រៀល ស្មើ​នឹង ៤,៦៨% ធៀប​នឹង​ឆ្នំា២០១៤។

សូច​នករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី៣ ឆ្នាំ២០១៥៖

  1. ចំណេញ​ក្នុង​មួយ​ឯកតា​មូលបត្រ​កម្មសិទ្ធិ: ៤០,៨០ រៀល
  2. អនុបាត​ចំណេញ​ធៀប​នឹង​មូលធន: ០,៦០ %
  3. អនុបាត​ចំណេញ​ធៀប​នឹង​ទ្រព្យសកម្ម: ០,៥៣ %
  4. អនុបាត​ចរន្ត: ៧,៨៤ ដង
  5. អនុបាត​ចរន្ត​លឿន: ៥.៩៥ ដង
  6. អនុបាត​ជុំ​បង្វិល​ទ្រព្យ​សកម្ម: ០.១២ ដង
  7. អនុបាត​បំណុល​ធៀប​នឹង​មូលធន: ១២,៣៧ %
  8. អនុបាត​គំលាត​ចំណេញ​ដុល: ១៩,២៩ %
  9. អនុបាត​គំលាត​ចំណេញ​ភាព: ៤,៣៦ %

សូម​អាន​របាយការណ៍​ប្រចាំ​ត្រីមាស​ទី៣ ឆ្នាំ២០១៥ ដូច​មាន​ក្នុង​ឯកសារ​យោង។

http://csx.com.kh/company/announce/viewPost.do?MNCD=8010&postId=266&lang=kh

    ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
    ចំនួនអ្នកកំពុងទស្សនា : ៤ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២៣៤ ចំនួនអ្នកទស្សនាពីម្សិល : ៥២៣