www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារកំណើន

ជេអេស លែន ភីអិលស៊ី 

ឆ្នំាបង្កើត ១៩៩៥
ចំណាត់ថ្នាក់វិស័យ អភិវឌ្ឍន៍ខុនដូ
ប្រភេទភាគហ៊ុនចុះបញ្ជី ភាគហ៊ុនមានសិទិ្ធបោះឆ្នោត
ចំនួនភាគហ៊ុនចុះបញ្ជី ២៥,៧១០,០០០
លេខកូដស្តង់ដារ KH1000160007
និមិត្តសញ្ញា JSL
កាលបរិច្ឆទចុះបញ្ជី ១០ កុម្ភៈ ២០២២
ចំនួនបុគ្គលិក ១៤ នាក់
គេហទំព័រ www.jslandplc.com

សេចក្តីសង្ខេប​អំពី​ក្រុមហ៊ុន

ក្រុមហ៊ុនជេអេស លែន ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៤ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតក្រោមច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនត្រូវបានបំលែងទៅជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងអនុម័តយកនាមករណ៍បច្ចុប្បន្ននេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីសម្រួលដល់ការធ្វើសំណើបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង ។

ក្រុមហ៊ុនជេអេស លែន ត្រូវបានបង្កើតឡើងដោយសហគ្រិនមួយក្រុមដែលមានសមាជិក ៥ រូប មកពី ប្រទេសកម្ពុជា ម៉ាឡេស៊ី និងហុងកុង។ អភិបាលរបស់ក្រុមហ៊ុនជេអេស លែន សុទ្ធតែជាសហគ្រិនដែលមានបទពិសោធន៍ច្រើន និងច្បាស់លាស់ នៅក្នុងវិស័យអភិវឌ្ឈន៍អចលនទ្រព្យ សណ្ឋាគារ ក៏ដូចជាវិស័យអភិវឌ្ឈន៍ដទៃទៀត ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ។

បេសកកម្មចម្បងរបស់ក្រុមហ៊ុន គឺសាងសង់លំនៅដ្ឋានដែលអាចបំពេញនូវរាល់តម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា បូករួមជាមួយនឹងគុណភាពនៃលំនៅដ្ឋាន ដែលជម្រុញអោយការរស់នៅរបស់អតិថិជនពោរពេញទៅដោយភាពសម្បូរបែប។ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបបំផុតសម្រាប់ការសាងសង់ និងការសម្របទៅតាមនិន្នាការនៃស្ថាបត្យកម្មចុងក្រោយបង្អស់ វាគឺជាទស្សនវិស័យរបស់ក្រុមហ៊ុនដែលត្រូវបានកំណត់ថា ប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាពក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើគេហដ្ឋានដែលស្រស់ស្អាត តម្លៃសមរម្យ ជាមួយនឹងការរចនាម៉ូតដ៏ប្រណិតបំផុត ។

ព័ត៌មានអំពីអាជីវកម្ម

ក្រុមហ៊ុនជេអេស លែន បានចាប់ផ្ដើមគម្រោងដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Garden Residency (GR1) នៅក្នុងឆ្នាំ២០១៥ ដែលជាគម្រោងខុនដូសម្រាប់ការរស់នៅដែលមានលក្ខណៈទាន់សម័យ ស្របទៅតាមតម្រូវការនៃការរស់នៅរបស់យុវជនជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា វាមានទីតាំងស្ថិតនៅចំបេះដូងនៃខណ្ឌសែនសុខរបស់ទីក្រុងភ្នំពេញតែម្ដង។ គម្រោងនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ និងប្រគល់ជូនអតិថិជនរួចរាល់នៅឆ្នាំ២០១៩ ។

នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនបានចាប់ផ្ដើមគម្រោងទី២របស់ខ្លួន ដែលមានឈ្មោះថា Garden Residency (GR2) ដែលគម្រោងនេះក៏ស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រនៃខណ្ឌសែនសុខដែរ។ ការសាងសង់គម្រោងGR2 ត្រូវបានចាប់ផ្ដើមនៅខែវិច្ឆិកា ឆ្នាំ២០២០ ហើយរំពឹងថានឹងត្រូវបានបញ្ចប់ និងប្រគល់ជូនអតិថិជនរួចរាល់នៅចុងឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ ជេអេស លែន គ្រោងនឹងចាប់ផ្តើមអភិវឌ្ឍគម្រោង Garden Residency 3 ("GR3") នៅក្នុងឆ្នាំ ២០២២ ផងដែរ ។

ក្រុមប្រឹក្សាភិបាល មុខតំណែង
ឧកញ៉ា កួយ ឡេសាន ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ
Dato' Yap Ting Chiat អភិបាលប្រតិបត្តិ /នាយកប្រតិបត្តិ
លោក Tang Chun Kiu អភិបាលមិនប្រតិបត្តិ
ឧកញ៉ា ម៉េង លី អភិបាលមិនប្រតិបត្តិ
លោក តាន់ សែឆាយ អភិបាលឯករាជ្យ

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន % ភាគហ៊ុន
ឧកញ៉ា កួយ ឡេសាន ២៥.២%
Dato Yap Ting Chiat ២៥.២%
ឧកញ៉ា ម៉េង លី ៦.៨០%
លោក គិន សូលីតា ៦.៨០%

ចំណាំ ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុន ≥៥% នៃភាគហ៊ុនចុះបញ្ជី ។

គោលនយោបាយភាគលាភ

លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការទូទាត់ភាគលាភ ឬធ្វើការបែងចែកផ្សេងៗទៅកាន់ភាគហ៊ុនិក គឺផ្អែកលើកត្តាពាក់ព័ន្ធផ្សេងៗ ដែលមានដូចជា ប្រាក់ចំណេញ និងសាច់ប្រាក់លើសដែលមិនត្រូវការសម្រាប់ផ្គត់ផ្គង់ធុរកិច្ចរបស់ក្រុមហ៊ុន ។

អភិបាលរបស់ក្រុមហ៊ុន នឹងធ្វើការពិចារណាទៅលើកត្តាដូចខាងក្រោម ក្នុងចំណោមកត្តាផ្សេងៗទៀតនៅពេលដែលផ្ដល់អនុសាសន៍ដើម្បីស្នើសុំការអនុម័តលើភាគលាភពី ភាគហ៊ុនិក ឬនៅពេលប្រកាសភាគលាភក្នុងគ្រាណាមួយ៖

  • កម្រិតនៃសាច់ប្រាក់ និង ប្រាក់ចំណេញរក្សាទុករបស់ក្រុមហ៊ុន
  • លទ្ធផលហិរញ្ញវត្ថុដែលរំពឹងទុករបស់ក្រុមហ៊ុន
  • កម្រិតនៃការគ្រោងទុកនូវចំណាយមូលធន និងផែនការវិនិយោគរបស់ក្រុមហ៊ុន
  • លក្ខខណ្ឌតម្រូវទុនបង្វិលរបស់ក្រុមហ៊ុន និង
  • ការរឹតត្បិតតាមរយៈកិច្ចសន្យា និងឬ/បំណុលដែលអាចកើតមានណាមួយ។

រាល់ការប្រកាសបែងចែកភាគលាភ នឹងត្រូវមានការណែនាំពីក្រុមប្រឹក្សាភិបាល និងមានការអនុម័តក្នុងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក ។

អាស្រ័យហេតុនេះ វាគឺជាគោលបំណងរបស់ក្រុមប្រឹក្សាភិបាល ក្នុងការផ្ដល់អនុសាសន៍និងធ្វើការស្នើសុំដើម្បីបែងចែកភាគលាភ ក្នុងទំហំអប្បបរមា ២០% នៃប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធរួច ក្រោមលក្ខខណ្ឌដូចដែលបានចែងខាងលើ ។

ទោះបីជាយ៉ាងណាក៏ដោយ វិនិយោគិនត្រូវដឹងថា គោលបំណងក្នុងការផ្ដល់អនុសាសន៍ដើម្បីបែងចែកភាគលាភនេះ មិនមែនជាកាតព្វកិច្ចផ្លូវច្បាប់ដែលក្រុមហ៊ុននឹងត្រូវតែអនុវត្តឡើយ។ ជាមួយគ្នានេះដែរ កម្រិតនៃភាគលាភ មិនគួរត្រូវចាត់ទុកជាសូចនករកំណត់អំពី គោលនយោបាយបែងចែកភាគលាភនាពេលអនាគតរបស់ក្រុមហ៊ុនឡើយ។ មិនមានការធានាណាមួយកំណត់ថា ភាគលាភនឹងត្រូវបែងចែកនាពេលអនាគត ឬនៅក្នុងពេលកំណត់ណាមួយនោះទេ។ ក្នុងការពិចារណាកំណត់បែងចែកភាគលាភសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនីមួយៗ ក្រុមហ៊ុននឹងផ្ដោតសំខាន់លើការបង្កើននូវផលប្រយោជន៍ជាអតិបរមាដល់ភាគហ៊ុនិក ។

ការលក់ភាគហ៊ុនលើកដំបូង IPO

ព័ត៌មានអំពីការលក់ភាគហ៊ុនលើកដំបូង IPO
ថ្លៃ IPO (រៀល) ១,៩០០
តម្លៃចារឹក (រៀល) ១០០
ចំនួនភាគហ៊ុនចុះបញ្ជី ២៥,៧១០,០០០
ចំនួនភាគហ៊ុនបោះផ្សាយ ៨,២៨១,០០០
កាលបរិច្ឆេទជួញដូរដំបូង ១០ កុម្ភៈ ២០២២
ថ្លៃបិទដំបូង (រៀល) ២,៤២០
ក្រុមហ៊ុនធានាទិញមូលបត្រ អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក

Corporate Presentation - ១០ មករា ២០២២

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៩ ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៤៩០ ចំនួនអ្នកទស្សនាពីម្សិល : ១.១២៩