www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​បំណុលnavigate_nextផុតកាលកំណត់បរិច្ឆេទឥណប្រតិទាន

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី 

អិលអូអិលស៊ី ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៩៤ ដោយអង្គការ Catholic Relief Services ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ មានទីស្នាក់ការនៅសហរដ្ឋអាមេរិក ក្នុងគោលបំណងជម្រុញឲ្រស្រ្តីដែលរស់នៅតាមជនបទអាចប្រើប្រាស់សេវាហិរញ្ញវត្ថុបាន ។ ដោយកន្លងមកមានឈ្មោះថាធនាគារភូមិ (ខេមបូឌា) អិលធីឌី អិលអូអិលស៊ី បានក្លាយជាគ្រិះស្ថានហិរញ្ញវត្ថុដែលបានចុះបញ្ជីមុនដំបូងបង្អស់នៅ កម្ពុជានៅឆ្នាំ១៩៩៩ និងបានដើរតួនាទីយ៉ាងសំខាន់លក្នុងការអភិវឌ្ឍន៍វិស័យឥណទានខ្នាតតូចនៅកម្ពុជា ។ បន្ទាប់ពីភាគហ៊ុនមួយចំនួនធំរបស់ក្រុមហ៊ុនត្រូវបានទិញយកដោយ LOMI ធនាគារភូមិ ត្រូវបានប្តូរឈ្មោះមកជា អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានអាជ្ញាបណ្ណជាគ្រិះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឲ្យ អិលអូអិលស៊ី ពង្រីកផលិតផល និងសេវាហិរញ្ញវត្ថុ ដោយរួមមានទាំងសេវាប្រាក់បញ្ញើ ។

អិលអូអិលស៊ី មានបទពិសោធន៍ជាង ២៥ឆ្នាំ ក្នុងការផ្តល់សេវាមីក្រូហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវផ្នែកសង្គមក្នុងប្រទេសកម្ពុជា ។ នៅក្នុងទសវត្សចុងក្រោយនេះ ក្រុមហ៊ុនបានវិវឌ្ឍខ្លួនពីស្ថាប័នហិរញ្ញវត្ថុដែលមានបុគ្គលិកត្រឹមតែ ២២៧នាក់ នឹងទ្រព្យសកម្មសរុប ៧,៨លានដុល្លារអាមេរិកនៅដំណាច់ឆ្នាំ២០០៦ ទៅជាស្ថាប័នហិរញ្ញវត្ថុដែលមានបុគ្គលិកជាង ២.០៦៥នាក់ នឹងទ្រព្យសកម្មសរុប ៣៧១.៤លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ ២០១៧ ។ ក្នុងរយៈពេលដដែលនេះផងដែរ អិលអូអិលស៊ី បានបង្កើនទំហំផលបត្រឥណទានដុលជាង ៤៣ដង ពី ៧,៣លានដុល្លារអាមេរិក ទៅជិត ៣២០លានដុល្លារអាមេរិក ដែលជាការចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅជនបទតាមរយៈការផ្តល់ឥណទានដែលបំពេញតម្រូវការរបស់ពួកគាត់ ។

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១២ ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៥២០ ចំនួនអ្នកទស្សនាពីម្សិល : ១.១២៩