www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក 

ឈ្មោះក្រុមហ៊ុន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក
ឆ្នាំបង្កើត 2005
ចំណាត់ថ្នាក់វិស័យ អប់រំ ប្រភេទភាគហ៊ុនចុះបញ្ជី ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
ចំនួនភាគហ៊ុនចុះបញ្ជី 324,059,527 លេខកូដស្តង់ដារ KH1000210000
និមិត្តសញ្ញា MJQE កាលបរិច្ឆទចុះបញ្ជី ថ្ងៃទី28 ខែមិថុនា ឆ្នាំ2023
គេហទំព័រ www.mjqeducation.edu.kh ចំនួនបុគ្គលិក 2,005 នាក់

ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិនត្រូវបានបង្កើតឡើង ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតក្រោមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។ ពួកយើងគឺជាគ្រឹះស្ថានអប់រំឯកជនឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា។ ពួកយើងបានចូលរួមចំណែកជាចម្បងក្នុងការផ្តល់សេវាអប់រំដ៏ទូលំទូលាយ ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី 12 នៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងផ្នែកភាសា (ភាសាអង់គ្លេស ភាសាចិន និងភាសាថៃ) ការបណ្តុះបណ្តាលឯកទេស និងការបណ្តុះបណ្តាលគរុកោសល្យគ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (AII)។ យើងក៏ផ្តល់ផងដែរនូវសេវាកម្មក្នុងការនាំសិស្សទៅសិក្សានៅក្រៅប្រទេសតាមរយ:កម្មវិធី (SOGO) និងកម្មវិធីសិក្សាអនឡាញ (i-Learn)។ពួកយើងផ្តោតលើការអប់រំប្រកបដោយគុណភាព សេវាកម្មស្តង់ដារខ្ពស់ និងបរិក្ខាសិក្សាបង្រៀនទំនើបៗ។ លើសពីនេះ កេរ្តិ៍ឈ្មោះ ដ៏យូរអង្វែងរបស់យើង គឺជាចំណុចខ្លាំងមួយដែលអាចកំណត់អោយយើងឈរលើទីតាំងមួយដែលដាច់ចេញពីគូប្រគួតប្រជែងរបស់យើង។

ចំណែកទីផ្សាររបស់ AIS មាននិន្នាការកើនឡើងស្របជាមួយនឹងការបើកសាខាថ្មីៗ។ នៅឆ្នាំ ២០២១ AIS មានការចុះឈ្មោះចូលរៀនចំនួន ៧,៦៦៨ ដែលផ្តល់អោយយើងនូវចំណែកទីផ្សារប៉ាន់ស្មានប្រមាណ ៦.៥៤% កើនឡើងពី ៥.៨៨% ក្នុងឆ្នាំ ២០២០។ ចំណែកទីផ្សារ AIS ត្រូវបានគេរំពឹងថានឹងមានការកើនឡើងនៅពេលដែលយើងចាប់យកទីតាំងថ្មីបានបន្ថែម។ លើសពីនេះ ការជ្រៀតចូលទីផ្សារដោយជោគជ័យរបស់ក្រុមហ៊ុននៅខេត្តសៀមរាប និងខេត្តតាកែវ គឺជាការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់ការពង្រីកសក្តានុពលដ៏ធំនៅតាមបណ្តាខេត្តធំៗផ្សេងទៀត។ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗរបស់ក្រុមហ៊ុន:

  • សិស្ស AIS ទទួលបានជ័យលាភីលេខ ១ ក្នុងកម្មវិធី "ការប្រឡងពិព័ណ៍ជាតិ" ដែលធ្វើឡើងនៅវិទ្យាល័យបាក់ទូក
  • ទទួលបានពានរង្វាន់ "អ្នកដឹកនាំភាពជាដៃគគូរអប់រំ" ដោយ Worlddidac នៅសន្និសីទ Worlddidac ឆ្នាំ២០១៥
  • AIS ទទួលបានបណ្ណសរសើរឆ្នើមដោយ ក្រសួងអប់រំ យុវជន និងកីឡា លើ "ការងារដឹកនាំគ្រប់គ្រងរដ្ឋបាលបរិស្ថាន និងបច្ចេកទេសបង្រៀន" ក្នុងឆ្នាំ ២០១៥-២០១៦
  • ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក ក្លាយជាសមាជិកផ្លូវការរបស់: សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា, សភាពាណិជ្ជកម្មអឺរ៉ុប, សភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា
ក្រុមប្រឹក្សាភិបាល (គិតត្រឹម ២៨ មិថុនា ២០២៣) មុខតំណែង
1. អ្នកឧញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ
2. លោក គួច អាឡិច អភិបាលប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់
3. លោក គួច ផល អភិបាលប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់
4. លោកជំទាវ អ៊ឺង លីហុង អភិបាលប្រតិបត្តិ
5. លោក គង់ វ៉ារ៉ា អភិបាលឯករាជ្យ
ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន %ភាគហ៊ុន
1. Neak Oknha Dr. Quach Mengly 67.847%
2. Mr. Quach Alex 14.538%
3. Mr. Quach Paul 14.538%

គោលនយោបាយ ភាគលាភ

យោងតាមការរឹតបន្តឹងលើការប្រកាសភាគលាភក្រោមច្បាប់ជាធរមាន ភាគហ៊ុនិកទាំងអស់របស់ក្រុមហ៊ុនមានសិទ្ធិទទួលបានភាគលាភដែលត្រូវបានប្រកាស និងទូទាត់ដោយក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលមានបំណងផ្តល់អនុសាសន៍ទៅលើភាគលាភ ដើម្បីអនុញ្ញាតអោយភាគហ៊ុនិកទាំងអស់ចូលរួមក្នុងការទទួលបានប្រាក់ចំណេញរបស់ក្រុមហ៊ុនយើង ក៏ដូចជារក្សាបាននូវទុនបម្រុងគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់ក្រុមហ៊ុននាពេលអនាគត។ ភាគលាភដែលក្រុមប្រឹក្សាភិបាលនឹងផ្តល់អនុសាសន៍ ឬប្រកាស នៅឆ្នាំហិរញ្ញវត្ថុជាក់លាក់ណាមួយ ឬអំឡុងពេលណាមួយ គឺពឹងផ្អែកលើកត្តាផ្សេងៗដែលរៀបរាប់ខាងក្រោម ក៍ដូចជាកត្តាផ្សេងទៀតពាក់ព័ន្ធនឹងក្រុមប្រឹក្សាភិបាល។ យើងនឹងពិចារណាលើកត្តាផ្សេងៗដូចដែលបានកំណត់ខាងក្រោម ដើម្បីកំណត់កម្រិតនៃការទូទាត់ភាគលាភ: (i) កម្រិតនៃសាច់ប្រាក់ និងប្រាក់ចំណេញរក្សាទុករបស់ក្រុមហ៊ុន (ii)លទ្ធផលហិរញ្ញវត្ថុ ប្រវត្តិសាស្ត្រ និងរំពឹងទុករបស់ក្រុមហ៊ុន (iii) កម្រិតនៃការព្យាការណ៍នៃចំណាយមូលធន និងផែនការវិនិយោគផ្សេងៗរបស់ក្រុមហ៊ុន (iv)លក្ខខណ្ឌតម្រូវនៃទុនបង្វិលរបស់ក្រុមហ៊ុន និង (v) ការរឹតត្បៀតតាមរយ:កិច្ចសន្សា និង/ឬបំណុលដែលអាចកើតមានណាមួយ។

សម្រាប់ភាគលាភក្នង FYE 2023 និង FYE 2024 តែប៉ុណ្ណោះ (រយ:ពេលធានាភាគលាភ) ក្រុមហ៊ុនធានាក្នុងការប្រកាស និងចែកចាយភាគលាភចំនួន 0.0306 ដុល្លារអាមេរិក ក្នុងមួយហ៊ុនក្នុងតម្លៃ IPO ("ភាគលាភត្រូវបានធានា")។ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតច្រើនលើសលប់ បានយល់ព្រមជាលក្ខណ:បុគ្គល និងបានអនុវត្តចំពោះក្រុមហ៊ុន ដើម្បីលះបង់ និងបោះបង់សិទ្ធិលើភាគលាភត្រូវបានធានា ហើយយល់ព្រមទទួលភាគលាភដែលត្រូវបានស្នើឡើងដោយក្រុមប្រឹក្សាភិបាល និងអនុម័តដោយម្ចាស់ភាគហ៊ុន។

ព័ត៌មានអំពីការលក់ភាគហ៊ុនលើកដំបូង IPO
ថ្លៃ IPO (រៀល) 2,080
តម្លៃចារឹក (រៀល) 200
ចំនួនភាគហ៊ុនចុះបញ្ជី 324,059,527
ចំនួនបោះផ្សាយភាគហ៊ុនថ្មី 3,959,527
កាលបរិច្ឆេទជួញដូរដំបូង ថ្ងៃទី28 ខែមិថុនា ឆ្នាំ2023
ថ្លៃបិទដំបូង(រៀល) 2,200
ក្រុមហ៊ុនធានាទិញមូលបត្រ អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក
ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៨ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៧៧៦ ចំនួនអ្នកទស្សនាពីម្សិល : ១.៧៣៤