www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

កំពង់ផែ​ស្វយ័ត​ភ្នំពេញ 

របាយការណ៍​ប្រចាំ​ត្រីមាស​ទី២ ឆ្នំា២០១៦ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (ក.ស.ភ.)

ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦

សម្រាប់ដំណាច់​ការិយបរិច្ឆេទ​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នំា២០១៦ កំពង់ផែ​ស្វយ័ត​ភ្នំពេញ (ក.ស.ភ.) មាន​ចំណូល​ចំនួន ១៤.៦០៥.៩១៣.០០០​រៀល កើន​ឡើង​ចំនួន ៧០៩.២៥៥.០០០​រៀល ស្មើ​នឹង ៥,១០% ធៀប​នឹង​ត្រីមាស​ទី២ ឆ្នាំ​២០១៥ និង​ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​សរុប​ចំនួន ២.៩៨៤.៦៨១.០០០​រៀល កើន​ឡើង​ចំនួន ៣៤៣.៥៧២.០០០​រៀល ស្មើ​នឹង ១៣,០១% ធៀប​នឹង​ត្រីមាស​ទី២ ឆ្នំា​២០១៥។ នា​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៦ នេះ​ដែរ ទ្រព្យ​សកម្ម​សរុប​របស់ ក.ស.ភ. មាន​ចំនួន ៦៤៦.៤២០.៨៨៣.០០០​រៀល ថយ​ចុះ​ចំនួន ១.៤៨៨.៥៦១.០០០​រៀល ស្មើ​នឹង ០,២៣% និង​មូលធន​សរុប​មាន​ចំនួន ៥១១.២៣០.២៦១.០០០​រៀល ថយ​ចុះ​ចំនួន ២.១៧៧.៨០៨.០០០​រៀល ស្មើ​នឹង ០,៤២% ធៀប​នឹង​ត្រីមាស​ទី២ ឆ្នាំ​២០១៥។

សូចនាករ​សំខាន់ៗ​ប្រចំា​ត្រីមាស​ទី២ ឆ្នាំ២០១៦ មាន​ដូច​ខាង​ក្រោម៖

  1. អនុបាត​ចរន្ត: ៥,៥២ដង
  2. អនុបាត​ចរន្ត​លឿន: ៥,៥២ដង
  3. ចំណេញ​ក្នុង​មួយ​ឯកតា​មូលបត្រ​កម្មសិទ្ធិ: ១៤៤,៣០រៀល
  4. ផលចំណេញ​ក្នុង​មួយ​ឯកតា​មូលធន: ០,៥៨%
  5. ផលចំណេញ​ក្នុង​មួយ​ឯកតា​ទ្រព្យសកម្ម: ០,៤៦%
  6. គំលាត​ចំណេញ​ដុលៈ ៦៤,៩៥%
  7. គំលាត​ចំណេញ​ភាពៈ ២០,៤៣%

ទាញយក របាយការណ៍​ប្រចាំ​ត្រីមាស​ទី២ ឆ្នំា២០១៦ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (ក.ស.ភ.)។

    ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
    ចំនួនអ្នកកំពុងទស្សនា : ៣ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២២៦ ចំនួនអ្នកទស្សនាពីម្សិល : ២.៣៦៧