www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ 

របាយការណ៍​ប្រចាំ​ត្រីមាសទី១ ឆ្នំា២០១៥ របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ (រ.ទ.ស.ភ.)

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥

ក្នុង​ត្រីមាសទី១ ឆ្នំា២០១៥ រ.ទ.ស.ភ មាន​ចំណូល​សរុប​ចំនួន ៤៥.៦៣៣.១៥១.០០០រៀល កើន​ជាង​ត្រីមាសទី១ ឆ្នំា២០១៤ ចំនួន ១១.៣៧៥.៤១៨.០០០រៀល ស្មើ​នឹង ៣៣,២១% និង​ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​សរុប​ចំនួន ២១.៦៨៨.៣០៨.០០០រៀល កើន​ចំនួន ១៦.៣៣៩.៤៧០.០០០រៀល ស្មើ​នឹង ៣០៥,៤៨% បើ​ធៀប​នឹង​ត្រីមាស​ទី១ ឆ្នំា២០១៤។ នា​ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០១៥ នេះ​ដែរ ទ្រព្យសកម្ម​សរុប​របស់ រ.ទ.ស.ភ មាន​ចំនួន ១.១៩៨.៦៥០.៧៣៥.០០០រៀល កើន​ចំនួន ៣២.៥៩៩.៦៦២.០០០រៀល ស្មើ​នឹង ២,៨០% និង​មូលធន​សរុប​មាន​ចំនួន ៧៤៨.៧០៧.៣៥៩.០០០រៀល កើន​លើស​ចំនួន ១២.៥៣៨.៧៣១.០០០រៀល ស្មើ​នឹង ១,៧០%។

សូចនករ​សំខាន់ៗ​ប្រចំា​ត្រីមាសទី១ ឆ្នាំ២០១៥ មាន​ដូចខាង​ក្រោម៖

  1. ចំណេញ​ក្នុង​មួយ​ឯកតា​មូលបត្រ​កម្មសិទ្ធិ: ២៤៩,៣៦ រៀល
  2. ផលចំណេញ​ក្នុង​មួយ​ឯកតា​មូលធន: ២,៩២%
  3. ផលចំណេញ​ក្នុង​មួយ​ឯកតា​ទ្រព្យសកម្ម: ១,៨៣%
  4. អនុបាត​ចរន្ត: ៤,៤៥ ដង
  5. អនុបាត​ចរន្ត​លឿន: ៣,៨៧ ដង

ក្នុង​ត្រីមាស​បន្ទាប់ រ.ទ.ស.ភ រំពឹង​ថា​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ពិត មិន​តិច​ជាង ១១.១៦៥ លានរៀល ដូច​ដែល​ក្រុមប្រឹក្សាភិបាល និង​ក្រសួង​អាណាព្យាបាល​បាន​អនុម័ត។

សូមចុចទីនេះ សម្រាប់​របាយការណ៍​ប្រចាំ​ត្រីមាស​ទី១ ឆ្នាំ២០១៥ របស់​​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ។

    ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
    ចំនួនអ្នកកំពុងទស្សនា : ៣ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.១៤១ ចំនួនអ្នកទស្សនាពីម្សិល : ៧៦៩