navigate_nextក្រុមហ៊ុនចុះបញ្ជីnavigate_nextលក់មូលបត្រកម្មសិទ្ធិnavigate_nextលើទីផ្សារគោល
ឆ្នំាបង្កើត | ១៨៩៥ |
---|---|
ចំណាត់ថ្នាក់វិស័យ | (០០៦១០១) ផលិត និងចែកចាយទឹក |
ប្រភេទភាគហ៊ុនចុះបញ្ជី | ភាគហ៊ុនធម្មតា |
ចំនួនភាគហ៊ុនចុះបញ្ជី | 86,973,162 |
លេខកូដស្តង់ដារ | KH1000010004 |
និមិត្តសញ្ញា | PWSA (រទសភ) |
កាលបរិច្ឆទចុះបញ្ជី | ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ |
ចំនួនបុគ្គលិក | ១.០៣៣ នាក់ |
គេហទំព័រ | www.ppwsa.com.kh |
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច ស្ថិតក្រោមច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ ។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ រ.ទ.ស.ភ បានចុះបញ្ជីជាផ្លូវការនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោយបានបោះផ្សាយលក់មូលបត្រជាសាធារណៈចំនួន ១៣.០៤៥.៩៧៥ ភាគហ៊ុន ដែលស្មើនឹង ១៥% នៃចំនួនភាគហ៊ុនធម្មតាសរុប ។
រ.ទ.ស.ភ បានប្តេជ្ញាចិត្តបន្តធ្វើឱ្យសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនមានការរីកចម្រើនប្រកបដោយចេរភាពព្រមទាំងធ្វើជាអ្នកផ្តល់ប្រឹក្សាជាអ្នកសម្របសម្រួលដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជន ខេត្ត-ក្រុង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋរស់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងពិភពលោកមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា ។
ក្រុមប្រឹក្សាភិបាល | មុខតំណែង |
---|---|
ឯកឧត្ដម សឹម ណារ៉ា | ប្រធាន (តំណាងក្រសួងឧស្សាហកម្មនិងសិប្បកម្ម) |
ឯកឧត្ដម ស៊ឹម ស៊ីថា | សមាជិក (អគ្គនាយក រ.ទ.ស.ក.) |
ឯកឧត្ដម ម៉ី វ៉ាន់ | សមាជិក (តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ឯកឧត្ដម នួន ផារ័ត្ន | សមាជិក (តំណាងសាលារាជធានីភ្នំពេញ) |
លោក ឡុង ណារ៉ូ | សមាជិក (តំណាងបុគ្គលិករ.ទ.ស.ក.) |
លោក ចាង ឃុនហ្វេង | សមាជិក (អភិបាលមិនមែនប្រតិបត្តិ តំណាងភាគហ៊ុនិកឯកជន) |
លោក អោម សេងបូរ៉ា | សមាជិក (អភិបាលឯករាជ្យ) |
បេសកកម្មរបស់ រ.ទ.ស.ភ គឺធានាផ្គត់ផ្គង់ទឹកស្អាតគ្មានមេរោគ ២៤ម៉ោង ក្នុងមួយថ្ងៃ ៧ថ្ងៃ ក្នុងមួយសប្តាហ៍ មានសម្ពាធគ្រប់គ្រាន់ និងក្នុងតម្លៃមួយសមស្របជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីប្រជុំជនរបស់ខេត្តកណ្តាលដែលជាប់នឹងរាជធានីភ្នំពេញ ដោយមិនមើលរំលងប្រជាពលរដ្ឋក្រីក្រ ។ ក្រៅពីនេះ រ.ទ.ស.ភ បាននឹងកំពុងចែករំលែកបទពិសោធន៍ការងាររបស់ខ្លួន ដល់បណ្តារដ្ឋាករទឹក ខេត្ត-ក្រុង មួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបណ្តាអង្គភាពទឹកស្អាតក្នុងតំបន់ និងក្នុងពិភពលោកតាមសំណូមពរសំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ក៏ដូចជាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពិភពលោក ។
ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន
ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន | % ភាគហ៊ុន |
---|---|
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | ៨៥,០០% |
ចំណាំ ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុន ≥៥% នៃភាគហ៊ុនចុះបញ្ជី ។
គោលនយោបាយភាគលាភ
ក្រោយពីបានអនុម័តលើគណនី បើពិនិត្យឃើញថាមានចំណេញ ក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចសម្រេចផ្ទេរទឹកប្រាក់ទាំងនោះដើម្បី ៖
- ការទូទាត់ការខាតបង់នៅក្នុងឆ្នាំកន្លងទៅ
- បន្ទាប់ពីបានទូទាត់ការខាតបង់នៅក្នុងឆ្នាំកន្លងទៅរួច ប្រសិនបើមានប្រាក់ចំណេញនោះប្រាក់ចំណេញនេះត្រូវបែងចែកសម្រាប់ ៖
- ថ្លែងសរសើរដល់ថ្នាក់ដឹកនាំ និងនិយោជិត តាមលក្ខខណ្ឌ ៖
- ក្នុងករណីប្រាក់ចំណេញនៅសល់មានចំនួនពី ៥% ដល់ ១០% នៃចំណាយដំណើរការរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរុបក្នុងឆ្នាំ នោះការថ្លែងសរសើរត្រូវស្មើនឹងមួយខែនៃប្រាក់បៀវត្សសុទ្ធសាធរបស់ថ្នាក់ដឹកនាំ និងនិយោជិតម្នាក់ៗ។
- ក្នុងករណីប្រាក់ចំណេញលើសពី ១០% ដល់ ២០% នៃចំណាយដំណើរការរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរុបក្នុងឆ្នាំ នោះការថ្លែងសរសើរត្រូវស្មើនឹងពីរខែនៃប្រាក់ បៀវត្សសុទ្ធសាធរបស់ថ្នាក់ដឹកនាំ និងនិយោជិតម្នាក់ៗ។
- ក្នុងករណីប្រាក់ចំណេញលើសពី ២០% នៃចំណាយដំណើរការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរុបក្នុងឆ្នាំ នោះការថ្លែងសរសើរត្រូវស្មើនឹងបីខែនៃប្រាក់បៀវត្សសុទ្ធសាធ របស់ថ្នាក់ដឹកនាំ និងនិយោជិតម្នាក់ៗ។
- ចំនួន ២% សម្រាប់ប្រាក់សោធននិវត្ត និងអសមត្ថភាពវិជ្ជាជីវៈ។
- បង្កើតភាគបម្រុងតាមច្បាប់ ៥%។
- បង្កើតភាគបម្រុងសេរីចំនួន ៥%។
- មូលនិធិ ៥% លើប្រាក់ចំណេញសម្រាប់បម្រើផលប្រយោជន៍សង្គម ដែលត្រូវកត់ត្រាចូលក្នុងបន្ទុកក្នុងឆ្នាំ ដែលធ្វើប្រតិបត្តិការចំណាយនោះ។
- ចំនួនប្រាក់ដែលនៅសល់បន្ទាប់ពីការបែងចែកខាងលើនេះត្រូវ ៖
- ដកប្រាក់រក្សាទុកដើម្បីធ្វើការវិនិយោគនាពេលខាងមុខ ដែលចំនួននេះត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាល។
- ប្រាក់នៅសល់ក្រោយពីការរក្សាទុកសម្រាប់ធ្វើការវិនិយោគត្រូវធ្វើការបែងចែក ៨៥% ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ១៥% ទៅភាគហ៊ុនិកដែលជាវិនិយោគិនសាធារណៈ។
ការលក់ភាគហ៊ុនលើកដំបូង IPO
ព័ត៌មានអំពីការលក់ភាគហ៊ុនលើកដំបូង IPO | |
---|---|
ថ្លៃ IPO (រៀល) | 6,300 |
តម្លៃចារឹក (រៀល) | 1,000 |
ចំនួនភាគហ៊ុនចុះបញ្ជី | 86,973,162 |
ចំនួនភាគហ៊ុនបោះផ្សាយ | 13,045,975 |
កាលបរិច្ឆេទជួញដូរដំបូង | 18 មេសា 2012 |
ថ្លៃបិទដំបូង (រៀល) | 9,300 |
ក្រុមហ៊ុនធានាទិញមូលបត្រ | តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បច្ចុប្បន្ន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី |