www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ 

របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នំា២០១៩ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩

ក្នុងត្រីមាសទី២ ឆ្នំា២០១៩ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៥៧.២៥៤.៣២៩.០០០រៀល ថយចុះជាងត្រីមាសទី២ ឆ្នំា២០១៨ ចំនួន ៥.៣៤៨.០៨៩.០០០រៀល ស្មើនឹង ៨,៥៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៩.២២៨.៤០៥.០០០រៀល ថយចុះចំនួន ១០.៤៩០.៣៧៩.០០០រៀល ស្មើនឹង ៥៣,២០% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០១៨។

សម្រាប់រយៈពេល០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១១២.៥១៣.២៧៦.០០០រៀល ថយចុះចំនួន ៣.៣០៥.៧៨៥.០០០រៀល ស្មើនឹង ២,៨៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៧.៦៥៦.៤៦៧.០០០រៀល ថយចុះចំនួន ៩.៩១៦.៥៤៨.០០០រៀល ស្មើនឹង ៣៥,៩៦% បើធៀបនឹងរយៈពេល០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៨។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៤៨៩.៦៣៦.០៥៥.០០០រៀល កើនចំនួន ៤០.២២៧.២៤០.០០០រៀល ស្មើនឹង ២,៧៨% និងមូលធនសរុបមានចំនួន ៨៩៨.០៦៩.១៩៣.០០០រៀល ថយចុះចំនួន ១.២៦៨.៨៩៣.០០០រៀល ស្មើនឹង ០,១៤%។

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ រ.ទ.ស.ភ រំពឹងថានឹងផលិតទឹកស្អាតចំនួន ៥៣.៤២៦.០០០ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ១២.៦៨៦ម៉ែត្រ និងគ្រោងចំណូលប្រមាណ ៦០,៣០១ ប៊ីលានរៀល និងចំណាយសរុបចំនួន ៤៦,៣៧៦ ប៊ីលានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាល បានអនុម័ត។

សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩។

    ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
    ចំនួនអ្នកកំពុងទស្សនា : ៣ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.១២២ ចំនួនអ្នកទស្សនាពីម្សិល : ៧៦៩