www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ 

របាយការណ៍​ប្រចាំ​ត្រីមាស​ទី២ ឆ្នាំ២០១៤ របស់ រ.ទ.ស.ភ

ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

  • លេខកូដស្តង់ដារ ៖ KH1000010004
  • និមិត្តសញ្ញា ៖ រទសភ

សេចក្តីលម្អិត

ក្នុង​ត្រីមាស​ទី២ ឆ្នំា២០១៤ រ.ទ.ស.ភ. មាន​ចំណូល​សរុប​ចំនួន ៤០.០៣៧.៥៣៦.០០០ រៀល កើន​ជាង​ត្រីមាស​ទី២ ឆ្នាំ២០១៣ ចំនួន ៦‚០២% និង​ចំណេញ​ក្នុង​ការិយបរិច្ឆេទ​​សរុប​​ចំនួន ១០.៨១៧.៩៩១.០០០ រៀល កើន​ជាង​ត្រីមាស​ទី២ ឆ្នាំ២០១៣ ចំនួន ​២៩‚៥១% ។ នៅ​ចុង​ការិយបរិចេ្ឆទ​នេះ​ដែរ ទ្រព្យសកម្ម​សរុប​បាន​ឡើង​រហូត​ដល់ ១.១៣០.២៩០.៩២៦.០០០រៀល និង​មូលធន​សរុប​កើន​ឡើង​រហូត​ដល់ ៧០៦.៥៨៧.៥៤២.០០០ រៀល ។

សូចនករ​សំខាន់ៗ​ប្រចាំ​ត្រីមាស​ទី២ ឆ្នាំ២០១៤ មាន​ដូច​ខាង​ក្រោម ៖

  1. ចំណេញ​ក្នុង​មួយ​ភាគហ៊ុន​មូលដ្ឋាន ៖ ១២៤,៣៨ រៀល
  2. ផលចំណេញ​ក្នុង​មួយ​ឯកតា​មូលធន ៖ ១,៥៤%
  3. ផលចំណេញ​ក្នុង​មួយ​ឯកតា​ទ្រព្សកម្ម ៖ ០,៩៧%
  4. អនុបាតចរន្ត ៖ ៤,៨០ ដង
  5. អនុបាតចរន្ត ៖ ៤,០៩ ដង
  6. អនុបាត​ជុំ​បង្វិល​ទ្រព្យសកម្ម ៖ ០,០៣ ដង
  7. ថ្លៃដើម​មធ្យម ៖ ៨០៣,៧៤ រៀល/ម៣
  8. ថ្លៃ​លក់​ទឹក​មធ្យម ៖ ៩៣២,៣៣ រៀល/ម៣
  9. សន្ទស្សន៍​និយោជិត ធៀប​អតិថិជន (នាក់/១០០០ អតិថិជន) ៖ ២,៩៨

សម្រាប់​ទិសដៅ​ត្រីមាស​បន្ទាប់ រ.ទ.ស.ភ. រំពឹង​ថា​នឹង​ទទួល​បាន​ចំណេញ​ពិត មិន​តិច​ជាង ១២‚០២៦ លាន​រៀល ដូច​ដែល​ក្រុមប្រឹក្សាភិបាល និង​ក្រសួង​អាណាព្យាបាល​បាន​អនុម័ត ។

សូម​អាន​របាយការណ៍​ប្រចាំ​ត្រីមាស​ទី២ ឆ្នាំ២០១៤ ដូចមាន​ក្នុង​ឯកសារ​យោង​ខាង​ក្រោម ។

www.csx.com.kh/company/announce/viewPost.do?MNCD=6040&postId=207#.VAgeIqP2Mwo

    ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
    ចំនួនអ្នកកំពុងទស្សនា : ១១៣ ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៧៥៣ ចំនួនអ្នកទស្សនាពីម្សិល : ៧៦៩