www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ 

កម្ចី​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់អភិវឌ្ឍន៍ (AFD) លើ​គម្រោង​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​និរោធ​ជំហាន​ទី២

ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣

  1. រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ
    • លេខ​កូដ​ស្តង់ដារ ៖ KH1000010004
    • និមិត្តសញ្ញា ៖ រទសភ
  2. សេចក្តី​លម្អិត
  3. ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី៥ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (រ.ទ.ស.ភ) បាន​ឯកភាព​ជា​គោលការណ៍ លើ​ការ​ប្រើប្រាស់​កម្ចី​ផ្ទាល់​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) ចំនួន ៣០លាន​អឺរ៉ូ និង​ប្រើប្រាស់​ថវិកា​បដិភាគ​របស់ រ.ទ.ស.ភ ចំនួន ២២.១ លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ដូច​ខាង​ក្រោម ៖

    • សាង​សង់ និង​ពង្រីក​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹកស្អាត​និរោធ​ជំហាន​ទី២ ដែល​មាន​សមត្ថភាព​ផលិត ១៣០.០០០ម/ថ្ងៃ
    • កម្រៃ​សេវា​ទីប្រឹក្សា​បច្ចេកទេស ដើម្បី​ត្រួតពិនិត្យ​សំណង់
    • ពង្រីក​បណ្តាញ​ចែកចាយ​ទឹក ចាប់​ពី​ឆ្នាំ២០១៤ រហូត​ដល់ ឆ្នាំ២០១៦

    កម្ចី​ផ្ទាល់​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) មាន​លក្ខខណ្ឌ​សំខាន់ៗ​ដូច​ខាង​ក្រោម ៖

    • ប្រាក់​ដើម ៖ ៣០លានអឺរ៉ូ
    • រយៈពេល​សង​ប្រាក់​ដើម ៖ ១២ឆ្នាំ (រួមទាំង​រយៈពេល​អនុគ្រោះ ៤ឆ្នាំ)
    • រូបិយប័ណ្ណ ៖ អឺរ៉ូ
    • អត្រា​ការប្រាក់​អណ្តែត​ប្រចាំឆ្នាំ ៖ EURIBOR ៦ខែ ដក ០,៥៩%
    • កម្រៃ​ជើងសាជាប់​សន្យា ៖ ០,២% ក្នុង​មួយ​ឆ្នាំ ដែល​មាន​រយៈពេល​អនុគ្រោះ ៦ខែ
    ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
    ចំនួនអ្នកកំពុងទស្សនា : ៦ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.១៤៧ ចំនួនអ្នកទស្សនាពីម្សិល : ៧៦៩