www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ 

របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នំា២០១៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧

ក្នុងត្រីមាសទី៤ ឆ្នំា២០១៦ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៦០.៤២៦.១៦២.០០០រៀល កើនជាងត្រីមាសទី៤ ឆ្នំា២០១៥ ចំនួន ២.៩១៥.២៩៥.០០០រៀល ស្មើនឹង ៥,០៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២០.២២១.៤៧៧.០០០រៀល កើនចំនួន ៦.៣៩០.៤៤៣.០០០រៀល ស្មើនឹង ៤៦,២០% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០១៥។ ការកើនឡើងនេះបណ្តាលមកពីការកើនឡើងនៃចំណូលហិរញ្ញវត្ថុចំនួន ៥.៨៩១.៧៥១.០០០រៀល ស្មើនឹង ៧៧,៤៤% ក្នុងនោះរួមមាន ចំណេញលើអត្រាប្តូរប្រាក់ពីគណនីបញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗ ដែលបានរក្សាទុកជាមួយធនាគារក្នុងស្រុកក្នុងអំឡុងការិយបរិច្ឆេទ និងចំណេញពីអត្រាប្តូរប្រាក់លើប្រាក់កម្ចីពី ទីភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍន៍ (AFD) និងប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់មូលនិធិដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២១៨.៣៧៣.៤៧៣.០០០រៀល ថយចុះ ចំនួន ៦.១៨៥.២៣៩.០០០រៀល ស្មើនឹង ២,៧៥% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ៥០.៤៨៤.១១៩.០០០រៀល ថយចុះ ចំនួន ៦.៤៦៥.០១២.០០០រៀល ស្មើនឹង ១១,៣៥% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.២៩៩.៩០៦.៦០៣.០០០រៀល កើន ចំនួន ៥៤.៤៧៤.៤៧៥.០០០រៀល ស្មើនឹង ៤,៣៧% និងមូលធនសរុបមានចំនួន ៨២១.១៨២.៨១៤.០០០រៀល កើនចំនួន ៣៧.២១៤.៦៣២.០០០រៀល ស្មើនឹង ៤,៧៥%។

សូចនករសំខាន់ៗប្រចំាត្រីមាសទី៤ ឆ្នាំ២០១៦ មានដូចខាងក្រោម៖

  1. អនុបាតចរន្ត ៖ ៣,៤៦ ដង
  2. អនុបាតចរន្តលឿន ៖ ២,៨៤ ដង
  3. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៖ ១,៥៦%
  4. អនុបាតចំណេញធៀបនឹងមូលធន ៖ ២,៤៩%
  5. អនុបាតគំលាតចំណេញភាព ៖ ៣៣,៤៦%
  6. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៖ ២៣៣ រៀល

ក្នុងត្រីមាសទី១ ឆ្នាំ២០១៧ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ១១.៨៦៤ លានរៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៦ ដូចមានក្នុងឯកសារយោង។

    ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
    ចំនួនអ្នកកំពុងទស្សនា : ១២១ ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៣៥៣ ចំនួនអ្នកទស្សនាពីម្សិល : ៧៦៩