www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ 

របាយការណ៍​ប្រចាំ​ត្រីមាស​ទី៤ ឆ្នាំ២០១៣ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

  • លេខកូដ​ស្តង់ដារ ៖ KH1000010004
  • និមិត្តសញ្ញា ៖ រទសភ

សេចក្តី​លម្អិត

សម្រាប់​ដំណាច់​ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៣ រ.ទ.ស.ភ. មាន​ចំណូល​សរុប ចំនួន ៣៦.៥៨៧.១០៧.០០០ រៀល ថយ​ចុះ​ជាង​ដំណាច់​ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ ចំនួន ២,២២% និង​ចំណេញ​ក្នុង​ការិយបរិច្ឆេទ​សរុប​ចំនួន ៧.៤៧៩.៩៥៩.០០០ រៀល ថយ​ចុះ​ជាង​ដំណាច់​ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ ចំនួន ១៦,៧៦% ។ សម្រាប់​ដំណាច់​ការិយបរិច្ឆេទ ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៣ រ.ទ.ស.ភ. មាន​ចំណូល​សរុប ចំនួន ១៥១.៥៨០.២០៧.០០០ រៀល កើន​លើស​ដំណាច់​ការិយបរិច្ឆេទ ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ ចំនួន ១២,១៨% និង​ចំណេញ​ក្នុង​ការិយ​បរិច្ឆេទ​សរុប​ចំនួន ៣៨.០៨៨.០២៩.០០០ រៀល កើន​លើស​ដំណាច់​ការិយបរិច្ឆេទ ១២ខែ ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នំា២០១២ ចំនួន ១០,៦៥% ។ នៅ​ចុង​ការិយបរិចេ្ឆទ​នេះ​ដែរ ទ្រព្យ​សកម្ម​សរុប​បាន​កើន​ឡើង​រហូត​ដល់ ១.០៩៨.៩៧៦.៧១៧.០០០ រៀល និង​មូលធន​សរុប​មាន​ចំនួន ៦៩៥.១៨១.៦៣០.០០០ រៀល ។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី៤ ឆ្នាំ២០១៣ មាន​ដូច​ខាង​ក្រោម ៖

  1. ចំណេញ​ក្នុង​មួយ​ភាគហ៊ុន​ជា​មូលដ្ឋាន ៨៦,០០ រៀល
  2. ផល​ចំណេញ​ក្នុង​មួយ​ឯកតា​មូលធន ១,២៣%
  3. ផល​ចំណេញ​ក្នុង​មួយ​ឯកតា​ទ្រព្យ​សកម្ម ០,៧៧%
  4. អនុបាត​ចរន្ត ៤,៣៨ ដង
  5. អនុបាត​ចរន្ត​លឿន ៣,៧២ ដង
  6. អនុបាត​ជុំ​បង្វិល​ទ្រព្យ​សកម្ម ០,០៣ដង
  7. ថ្លៃ​ដើម​មធ្យម ៩៥៩,០០ រៀល/ម៣
  8. ថ្លៃ​លក់​ទឹក​មធ្យម ១.០០៣,០០ រៀល/ម៣
  9. សន្ទស្សន៍​និយោជិត ធៀប​អតិថិជន (នាក់/១០០០​អតិថិជន) ២,៧៩

សម្រាប់​ទិសដៅ​ត្រីមាស​បន្ទាប់ រ.ទ.ស.ភ. សង្ឃឹម​ថា​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​មិន​តិច​ជាង ៩.២៨៥ លាន​រៀល ដែល​ក្រុមប្រឹក្សាភិបាល និង​ក្រសួង​អាណាព្យាបាល​បាន​អនុម័ត ។

សូម​អាន​របាយការណ៍​ប្រចាំ​ត្រីមាស​ទី៤ ឆ្នាំ២០១៣ ទាំង​ស្រុង​ដូចមាន​ក្នុង​ឯកសារ​យោង ។

    ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
    ចំនួនអ្នកកំពុងទស្សនា : ៣ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.១៤១ ចំនួនអ្នកទស្សនាពីម្សិល : ៧៦៩