www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ 

របាយការណ៍​ប្រចាំ​ត្រីមាស​ទី២ ឆ្នាំ២០១៣ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ

ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣

១. រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

  • លេខកូដ​ស្តង់ដារ ៖ KH1000010004
  • និមិត្តសញ្ញា ៖ រទសភ

២. សេចក្តី​លម្អិត

ក្នុង​ត្រីមាស​ទី២ ឆ្នំា២០១៣ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ចំណូល​សរុប​ចំនួន ៣៧.៧៦៤.១៧០.០០០ រៀល កើន​លើស​ត្រីមាសទី២ ឆ្នាំ២០១២ ចំនួន ១៩,០៨% និង​ចំណេញ​ក្នុង​ការិយបរិច្ឆេទ​ចំនួន ៨.៣៥២.៩៣៩.០០០ រៀល មាន​ការ​ថយ​ចុះ​ចំនួន ២៥,៩២% បើ​ប្រៀបធៀប​នឹង​ត្រីមាសទី២ ឆ្នាំ២០១២ ។

មូលហេតុ​នៃ​ការថយចុះ​នេះ​បណ្តាល​មក​ពី​ចំណូល​ការប្រាក់​ចំនួន ៤.១៥៦.០៧២.០០០ រៀល បាន​ថយចុះ និង​ចំណាយ​ការប្រាក់​ចំនួន ៣.៥០២.៩៨៦.០០០ រៀល​វិញ​មាន​ការកើន​ឡើង ។

សម្រាប់​ដំណាច់​ការិយ​បរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៣ រ.ទ.ស.ភ. មាន​ចំណូល​សរុប​ចំនួន ៧៧.៦៦៤.០១១.០០០ រៀល កើន​លើស ចំនួន ២៤,២៩% បើ​ធៀប​នឹង​ដំណាច់ ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១២ និង​ចំណេញ​សុទ្ធ​ក្រោយ​បង់ពន្ធ ២២.៦២០.៥៦០.០០០ រៀល កើន​លើស​ដំណាច់​ការិយ​បរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១២ ចំនួន ២៩,៦១% ។ នៅ​ចុង​ការិយបរិចេ្ឆទ​នេះ​ដែរ ទ្រព្យ​សកម្ម​សរុប​បាន​កើន​ឡើង​រហូត​ដល់ ១.០៦២.៣៥៦.១៤៦.០០០ រៀល និង​មូលធន​សរុប​មាន​ចំនួន ៦៧៩.៧១៤.១៦០.០០០ រៀល ។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាសទី២ ឆ្នាំ២០១៣ មាន​ដូចខាង​ក្រោម ៖

  1. ចំណេញ​ក្នុង​ភាគហ៊ុន​ជា​មូលដ្ឋាន ៩៦,០៤ រៀល
  2. ផល​ចំណេញ​ក្នុង​មួយ​ឯកតា​មូលធន ១,២២%
  3. ផលចំណេញ​ក្នុង​មួយ​ឯកតា​ទ្រព្យសកម្ម ០,៧៩%
  4. អនុបាត​ចរន្ត ៤,៩១ ដង
  5. អនុបាតចរន្ត​លឿន ៣,៩៥ ដង
  6. អនុបាត​ជុំបង្វិល​ទ្រព្យសកម្ម ០,០៤ដង
  7. ថ្លៃ​ដើម​មធ្យម ៩៨០,៧៩ រៀល/ម
  8. ថ្លៃ​ដើម​ផលិត​មធ្យម ២៧០,៩០ រៀល/ម
  9. សន្ទស្សន៍​និយោជិត ធៀប​អតិថិជន (នាក់/១០០០​អតិថិជន) ២,៦៣

សម្រាប់​ទិសដៅ​ត្រីមាស​បន្ទាប់ រ.ទ.ស.ភ.សង្ឃឹម​ថា​នឹង​ទទួល​បាន​ចំណេញ​សុទ្ធ​ក្រោយ​បង់ពន្ធ មិន​តិច​ជាង ៨.៣៦៦ លាន​រៀល​ដូច​ដែល​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សាភិបាល និង​ក្រសួង​អាណាព្យាបាល​ទាំង​ពីរ ។

សូម​អាន​របាយការណ៍​ប្រចាំត្រីមាសទី២ ឆ្នំា២០១៣ ទាំង​ស្រុង ដូចមាន​ក្នុងឯកសារ​យោង (ទំហំ ៧,៥១ MB) ។

    ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
    ចំនួនអ្នកកំពុងទស្សនា : ៣ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.១២២ ចំនួនអ្នកទស្សនាពីម្សិល : ៧៦៩