www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ 

ការចូលនិវត្តន៍ និង​ការ​ប្រគល់​ភារកិច្ច​ជូន​បុគ្គលិក​ជាន់​ខ្ពស់​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

  • លេខកូដ​ស្តង់ដារ ៖ KH1000010004
  • និមិត្តសញ្ញា ៖ រទសភ

សេចក្តីលម្អិត

  1. ការ​ចូល​និវត្តន៍ និង​ការ​ប្រគល់​ភារកិច្ច​ជូន​លោក ឡាច បដ្ឋណា
    • តាម​រយៈ​សេចក្តី​សម្រេច​លេខ ០៦៥ ស.ស.រ ចុះ​ថ្ងៃ​ទី២៧ ខែសីហា ឆ្នាំ២០១៤ លោក ឡាច បដ្ឋណា ជា​ប្រធាន​នាយកដ្ឋាន​គណនេយ្យ និង​ហិរញ្ញវត្ថុ ដែល​បាន​បំពេញ​ការងារ​ជូន រ.ទ.ស.ភ រយៈពេល ៣៥ឆ្នាំ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​និវត្តន៍ ចាប់​ពី​ថ្ងៃ​ទី០១ ខែកញ្ញា ឆ្នាំ២០១៤ នេះ​តទៅ ។
    • តាម​រយៈ​សេចក្តី​សម្រេច​លេខ ០៦៩ ស.ស.ច.ត ចុះ​ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ២០១៤ លោក ឡាច បដ្ឋណា ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​អគ្គនាយក រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ទទួល​បន្ទុក​ជំនួយ​ការ​លើ​ការងារ​គណនេយ្យ និង​ហិរញ្ញវត្ថុ ។
  2. ការ​ប្រគល់​ភារកិច្ច​បន្ថែម​ជូន លោក រស់ គឹមលាង
    • តាម​រយៈ​សេចក្តី​សម្រេច​លេខ ០៧០ ស.ស.រ ចុះ​ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០១៤ លោក រស់ គឹមលាង ជា​អគ្គនាយករង​ទទួល​បន្ទុក​ហិរញ្ញកិច្ច និង​ផ្សារ​មូលបត្រ ត្រូវ​ទទួល​ខុស​ត្រូវ​បន្ថែម​ជា​ប្រធាន​នាយកដ្ឋាន​គណនេយ្យ និង​ហិរញ្ញវត្ថុ ។
    ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
    ចំនួនអ្នកកំពុងទស្សនា : ១៣៤ ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៨៧៤ ចំនួនអ្នកទស្សនាពីម្សិល : ៧៦៩