navigate_nextក្រុមហ៊ុនចុះបញ្ជីnavigate_nextលក់មូលបត្រកម្មសិទ្ធិnavigate_nextលើទីផ្សារគោល
របាយការណ៍ប្រចាំឆ្នាំ២០១៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- លេខកូដស្តង់ដារ ៖ KH1000010004
- និមិត្តសញ្ញា ៖ រទសភ
សេចក្តីលម្អិត
សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៣ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៥១.៥៨០.២០៧.០០០ រៀល កើនលើសឆ្នំា២០១២ ចំនួន ១២,១៨% និងចំណេញក្នុងការិយបរិច្ឆេទសរុបចំនួន ៣៨.០៨៨.០៣០.០០០ រៀល កើនលើស ឆ្នំា២០១២ ចំនួន ១០,៦៥% ។
នៅដំណាច់ការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ១.០៩៨.៩៧៦.៧១៦.០០០ រៀល និងមូលធនសរុប មានចំនួន ៦៩៥.១៨១.៦៣០.០០០រៀល ។
សូចនករសំខាន់ៗប្រចំាឆ្នាំ២០១៣ មានដូចខាងក្រោម ៖
- ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន ៤៣៧,៩៣ រៀល
- ផលចំណេញក្នុងមួយឯកតាមូលធន ៥,៦២%
- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម ៣,៦៣%
- អនុបាតចរន្ត ៤,២៨ ដង
- អនុបាតចរន្តលឿន ៣,៤៨ ដង
- អនុបាតជុំបង្វិលទ្រព្យសកម្ម ០,១៤ ដង
- ថ្លៃដើមមធ្យម ៩៥៤,០០ រៀល/ម៣
- ថ្លៃលក់ទឹកមធ្យម ១.០១០,០០ រៀល/ម៣
- សន្ទស្សន៍និយោជិត ធៀបអតិថិជន (នាក់/១០០០អតិថិជន) ២,៧៩
ក្នុងឆ្នំាបន្ទាប់ រ.ទ.ស.ភ សង្ឃឹមថានឹងទទួលបានប្រាក់ចំណេញមិនតិចជាង ៤៣.៥៧២ លានរៀល ដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត ។
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៣ ទាំងស្រុងដូចមានក្នុងឯកសារយោង ។