www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ 

លទ្ធផល​នៃ​ការ​បែង​ចែក​មូលបត្រ​សិទ្ធិ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ

ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២

រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (រ.ទ.ស.ភ) ដោយ​មាន​ជំនួយ​ពី​ក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី មាន​កិត្តិយស សូម​ជម្រាប​វិនិយោគិន​ដែល​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​បរិវិសកម្ម នៅ​ក្នុង​ដំណើរការ អាយ ភី អូ របស់ រ.ទ.ស.ភ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ២០១២ ដល់​ថ្ងៃ​ទី០៤ ខែ​មេសា ឆ្នាំ​២០១២ ជ្រាប​ថា​ដំណើរការ​ធ្វើ​បរិវិសកម្ម​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ជោគជ័យ ។

ដោយ​មាន​ជំនួយ​ពី ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ភ្នាក់ងារ​បញ្ជីការ​មូលបត្រ យើង​ខ្ញុំ​កំពុង​ដំណើរការ​ផ្ទេរ​មូលបត្រ​កម្មសិទ្ធិ ដែល​បាន​បែងចែក​ឱ្យ​វិនិយោគិន​ម្នាក់ៗ ទៅ​ក្នុង​គណនី​ជួញ​ដូរ​របស់​វិនិយោគិន​នៅ​តាម​ក្រុមហ៊ុន​មូលបត្រ​ដែល​ពាក់ព័ន្ធ ។

វិនិយោគិន​ដែល​មិន​ទាន់​មាន​គណនី​ជួញដូរ ត្រូវ​សុំ​បើក​គណនី​ជួញដូរ​នៅ​ក្រុមហ៊ុន​មូលបត្រ​ណា​មួយ​ដែល​មាន​អាជ្ញាប័ណ្ណ ហើយ​ផ្តល់​ព័ត៌មាន​អំពី​គណនី​ជួញដូរ​នេះ ទៅ​ភ្នាក់ងារ​​ផ្ទេរ​មូលបត្រ (ធនាគារ​អេស៊ីលីដា) ឬ​ក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ឱ្យ​បាន​ឆាប់​បំផុត ។ វិនិយោគិន​ដែល​មិន​បាន​ផ្តល់​គណនី​ជួញដូរ​ទាន់​ពេល នឹង​មិន​អាច​ធ្វើការ​​ជួញ​ដូរ​មូលបត្រ​​នៅ​ថ្ងៃ​បើក​ការជួញ​ដូរ​ដំបូង​ដែល​គ្រោង​នៅ​ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ​២០១២ ខាង​មុខ​បាន​ទេ ។

រ.ទ.ស.ភ នឹង​ផ្ទេរ​ប្រាក់​ដែល​សល់​ជូន​វិនិយោគិន​ដែល​ពាក់ព័ន្ធ​វិញ តាម​រយៈ​​ការ​ផ្ទេរ​តាម​ធនាគារ ចំពោះ​វិនិយោគិន​ណា​ដែល​បាន​បញ្ជាក់​ពី​ព័ត៌មាន​គណនី​ធនាគារ​របស់​ខ្លួន នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ចូល​រួម​ធ្វើ​ប៊ុកបៀលឌីង ឬ​ពាក្យ​ស្នើ​សុំ​ធ្វើ​បរិវិសកម្ម ឬ​ការផ្ទេរ​ជា​សាច់ប្រាក់ ។ សម្រាប់​ការផ្ទេរ​ជា​សាច់​ប្រាក់ វិនិយោគិន​ត្រូវ​ទៅ​ដក​ដោយ​ផ្ទាល់​នៅ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដោយ​នាំ​ទៅ​ជា​មួយ​នៅ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ​សម្រាប់​វិនិយោគិន​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លងដែន​សម្រាប់​វិនិយោគិន​មិន​មែន​សញ្ជាតិ​ខ្មែរ) និង​វិក័យបត្រ​បរិវិសកម្ម ឬ​វិក័យបត្រ​ប៊ុកបៀលឌីង ។ វិនិយោគិន​ដែល​មិន​បាន​បញ្ជាក់​អំពី​មធ្យោបាយ​នៃ​ការ​ផ្ទេរ​ប្រាក់ នៅ​សល់​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ចូលរួម​ធ្វើ​ប៊ុកបៀលឌីង ឬ​ពាក្យ​ស្នើ​សុំ​ធ្វើ​បរិវិសកម្ម ត្រូវ​ជូនដំណឹង​ទៅ ក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី អំពី​មធ្យោបាយ​នៃ​ការ​ផ្ទេរ​ប្រាក់​ឱ្យ​បាន​ឆាប់​បំផុត ។

វិនិយោគិន​អាច​ពិនិត្យ​មើល​លទ្ធផល​នៃ​បែងចែក​មូលបត្រ​កម្មសិទ្ធិ​សម្រាប់​វិនិយោគិន​ម្នាក់ៗ នៅ​ក្នុង​គេហទំព័រ​ផ្លូវការ​ដូចខាង​ក្រោម ៖

ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖

  • រ.ទ.ស.ភ : ០១៦ ២៦១ ២៦៦
  • ភ្នាក់ងារ​បញ្ជិការ​មូលបត្រ (ធនាគារ​អេស៊ីលីដា) : ០២៣ ៩៩៨ ៧៧៧
  • ក្រុមហ៊ុន តុងយ៉ាង : ០២៣​ ៨៦០ ៨០០ ឬ tysc-ops@tysasia.com
    ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
    ចំនួនអ្នកកំពុងទស្សនា : ៣ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.១២២ ចំនួនអ្នកទស្សនាពីម្សិល : ៧៦៩