navigate_nextព័ត៌មានnavigate_nextព័ត៌មានមូលបត្រថ្មីៗnavigate_nextការណែនាំចំពោះវិនិយោគិន ស្តីពីការចូលរួមធ្វើបរិវិសកម្ម...
ការណែនាំចំពោះវិនិយោគិន ស្តីពីការចូលរួមធ្វើបរិវិសកម្ម ក្រុមហ៊ុន ហ្គ្រេនធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី
រយៈពេលធ្វើបរិវិសកម្ម
- រយៈពេលធ្វើបរិវិសកម្ម : ថ្ងៃទី០២ ដល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤
- ចំនួនមូលបត្រសម្រាប់ការចូលរួមបរិវិសកម្មអប្បបរមា = ១០០ ភាគហ៊ុន (មួយរយភាគហ៊ុន)
- ថ្លៃលក់ = ៩,៦៤០រៀល ឬ ២.៤១ដុល្លារ
ការបំពេញពាក្យស្នើសុំចូលរួមបរិវិសកម្ម
វិនិយោគិនដែលចូលរួមបរិវិសកម្ម ត្រូវបំពេញពាក្យស្នើសុំចូលរួមធ្វើបរិវិសកម្ម ។ ក្នុងនោះវិនិយោគិនត្រូវ ៖
- បំពេញពាក្យស្នើសុំតាមរយៈ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACS) ជាភ្នាក់ងាររបស់ IPO : ដោយអញ្ជើញមកការិយាល័យអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ឬការិយាល័យកណ្តាលរបស់ធនាគារអេស៊ីលីដា ឬទាញយកពីទីនេះ ។
- វិនិយោគិនត្រូវមាន : លេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរ (អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ឬ ភ្នាក់ងារ IPO ពាក់ព័ន្ធ) ។
- ពាក្យស្នើសុំធ្វើបរិវិសកម្ម ដោយភ្ជាប់មកជាមួយនឹងលិខិតបញ្ជាក់ការតម្កល់ប្រាក់ / ផ្ទេរប្រាក់ ឬឯកសារពាក់ព័ន្ធ ។
- ការផ្ទេរប្រាក់ក្រៅប្រទេសៈ ធនាគារអន្តរការី សម្រាប់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី គឺ "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។
លក្ខខណ្ឌ និងការតម្កល់ប្រាក់កក់
ព័ត៌មានគណនី
ធនាគារអន្តរការី: ធនាគារ អេស៊ីលីដា ភីអិលស៊ីលេខកូដ SWIFT: ACLBKHPP
ឈ្មោះធនាគារទទួលផល: ធនាគារ កាណាឌីយ៉ា ភីអិលស៊ី
ឈ្មោះគណនីៈ Grand Twins (Subscription)
គណនីបរិវិសកម្ម (រៀល): 0010002094024
គណនីបរិវិសកម្ម (ដុល្លារ): 0010002094148
លេខកូដ SWIFT: CADIKHPP
វិនិយោគិនត្រូវធ្វើការតម្កល់ប្រាក់កក់ ១០០% នៃថ្លៃមូលបត្រកម្មសិទ្ធដែលបានបំពេញក្នុងពាក្យស្នើសុំចូលរួមបរិវិសកម្ម (ឬបរិមាណដែលនៅសល់បន្ទាប់ពីតម្កល់ប្រាក់ ១០% នៅក្មុងប៊ុកបៀលឌីង) ជាប្រាក់រៀល/ដុល្លារ ចូលក្នុងគណនីបរិវិសកម្មតាមរយៈ ៖
- ជាសាច់ប្រាក់ ឬមូលប្បទានបត្រ
- ការផ្ទេរពីគណនីជួញដូរ
- ការផ្ទេរមកពីក្រៅប្រទេស (International Transfer)
- ការផ្ទេរអន្តរធនាគារ (Credit Remittance និង Credit Advice នៅថ្ងៃចុងក្រោយនៃបរិវិសកម្ម)
សម្គាល់: វិនិយោគិនត្រូវបំពេញព័ត៌មានចាំបាច់ ១. ឈ្មោះកូដក្រុមហ៊ុនមូលបត្រ, ២. ឈ្មោះវិនិយោគិន, ៣. លេខអត្តសញ្ញាណវិនិយោគិន និង ៤. លេខគណនីជួញដូរ សម្រាប់ផ្តល់ដល់ភ្នាក់ងារធនាគារ ។
ការប្រកាសលទ្ធផល និងការផ្ទេរប្រាក់កក់ត្រលប់មកវិញ
លទ្ធផលនៃការធ្វើបរិវិសកម្មរបស់ក្រុមហ៊ុន ហ្គ្រេនធ្វីន នឹងត្រូវប្រកាសនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីមានការអនុមតិលើលទ្ធផលដោយ គ.ម.ក. ។ ដូច្នេះចំពោះវិនិយោគិនដែលទទួលបានជោគជ័យ ចំនួនភាគហ៊ុននឹងត្រូវផ្ទេរទៅកាន់គណនីជួញដូរ ។ ដោយឡែក ការផ្ទេរប្រាក់ត្រលប់នឹងធ្វើក្នុងរូបិយបណ្ណដូចទៅនឹងរូបិយបណ្ណដែលបានតម្កល់តាមរយៈ ៖
- ផ្ទេរទៅគណនីជួញដូរ
- ផ្ទេរទៅគណនី(ធនាគារ)ផ្ទាល់ខ្លួន
ប្រភព ៖ សេចក្តីប្រកាសព័ត៌មានរបស់ ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី អគារលេខ៦៣២ ផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (នៅរវាងពីស្ពានជ្រោយចង្វារ និងអង់តែនទួលគោក) ទូរស័ព្ទ ៖ ០២៣ ៩៩៩៩ ៦៦ / ៩៩៩៩ ៧៧ / ៧២៣ ៣៨៨, ០១៥ ៧២៣ ៣៨៨