www.acledasecurities.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកលnavigate_nextADB៖ កម្ពុជា​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​លឿន

ADB៖ កម្ពុជា​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​លឿន

ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦  |  ប្រភព ៖ កម្ពុជា​ថ្មី

ភ្នំពេញ៖ កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស ដែល​មាន​សេដ្ឋកិច្ច​លូត​លាស់​លឿន​បំផុត​ក្នុង​ទ្វីប​អាស៊ី ដោយ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​នេះ បាន​កើន​ឡើង​៧ភាគរយ​ចាប់​តាំង​ពី​ចុង​ឆ្នាំ២០០៣ ហើយ​នឹង​រក្សា​ល្បឿន​នៃ​កំណើន​នេះ​រហូត​ដល់​ឆ្នាំ២០១៧។ នេះ​បើ​យោង​តាម​ទស្សន​វិស័យ​អភិវឌ្ឍន៍​អាស៊ី របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB។

យោង​តាម​របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​ប្រកាន់​យក "រោង​ចក្រ​តំបន់​អាស៊ី" គំរូ​នៃ​កំណើន​សេដ្ឋកិច្ច ការ​ដាក់​ពង្រាយ​កម្លាំង​ពលកម្ម​ដែល​មាន​តម្លៃ​ទាប ដើម្បី​ផលិតផល​សម្រាប់​នាំ​ចេញ។ ដោយ​សារ​កម្លាំង​ពលកម្ម​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដទៃ​ទៀត​បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស ដែល​មាន​ភាព​ទាក់​ទាញ​អ្នក​វិនិយោគ​កាន់​តែ​ច្រើន។

ប្រទេស​កម្ពុជា ដែល​ធ្លាប់​ជា​ប្រទេស​កសិកម្ម​ត្រូវ​បាន​រក​ឃើញ​ថា វិស័យ​ឧស្សាហកម្ម​បាន​កើន​ឡើង​១១.៧​ភាគ​រយ​កាល​ពី​ឆ្នាំ​មុន ដែល​ចូល​រួម​ចំណែក​ធំ​បំផុត​ដល់​ផល​ទុន​ជាតិ​សរុប​ជា​រួម ដែល​ត្រូវ​គាំ​ពារ​ដោយ​ការ​នាំ​ចេញ​ទំនិញ​ប្រហែល ១៤.១​ភាគរយ ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់ ៨.៥​ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​មុន និង​មាន​ការ​កើន​ឡើង ១០.២​ភាគរយ នៅ​ក្នុង​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែក​ជើង ដែល​ស្មើ​នឹង​ចំនួន ៧០​ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប។

របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​មិន​មែន​តែ​រោង​ចក្រ​តែ​ឯង ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​លូត​លាស់​ខ្លាំង​នោះ​ទេ វិស័យ​សេវាកម្ម​បាន​រួម​ចំណែក​ធំ​បំផុត​ទី២ ដើម្បី​កំណើន​សេដ្ឋកិច្ច​បាន​កើន​ឡើង ៧.១​ភាគរយ ហើយ​វិស័យ​ហិរញ្ញវត្ថុ ការ​ដឹក​ជញ្ជូន​បាន​កើន​ឡើង​ប្រហែល ៨​ភាគរយ និង​ការ​មក​ដល់​របស់​ភ្ងៀវ​ទេសចរណ៍​បាន​កើន​ឡើង ៦.១​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៥ កន្លង​មក​នេះ ខណៈ​វិស័យ​កសិកម្ម​បាន​បង្ហាញ​កំណើន​តិច​តួច​ដោយ​សារ​គ្រោះ​រាំង​ស្ងួត ដែល​បង្ក​ឡើង​ដោយ​អាកាស​ធាតុ El Nino ប៉ុន្តែ​វា​ត្រូវ​បាន​ព្យាករ​នឹង​កើន​ឡើង ១.៦​ភាគ​រយ​នៅ​ឆ្នាំ​ក្រោយ។

ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​ពិពិធកម្ម រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ដាក់​ចេញ​នូវ​គោល​នយោបាយ​អភិវឌ្ឍន៍​វិសយ​ឧស្សាហកម្ម​ឆ្នាំ២០១៥-២០២៥ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរ ពី​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​ទាប ដើម្បី​ផលិត​ផលិតផល​ដែលមាន​តម្លៃ​ខ្ពស់​ជាង​នេះ​បន្ថែម​ទៀត។ គោល​នយោបាយ​នៅ​ក្នុង​ការ​ពង្រីក និង​ធ្វើ​ទំនើប​កម្ម​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ការ​ពង្រឹង​បទបញ្ញាត្តិ​កាន់​តែ​ខ្លាំង និង​មាន​បរិស្ថាន​ល្អ​ជាង​មុន​សម្រាប់​ការ​ធ្វើ​អាជីវកម្ម៕

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ២ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២៥៤ ចំនួនអ្នកទស្សនាពីម្សិល : ៦៣៦