www.acledasecurities.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកលnavigate_nextក្នុង​ឆ្នាំ​២០១៥ ការ​ចុះ​បញ្ជី​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ការ​កើន​ឡើង

ក្នុង​ឆ្នាំ​២០១៥ ការ​ចុះ​បញ្ជី​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ការ​កើន​ឡើង

ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦  |  ប្រភព ៖ កម្ពុជា​ថ្មី


ភ្នំពេញ៖ យោង​តាម​របាយការណ៍​សង្ខេប ស្តីពី​សកម្មភាព​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ប្រចាំ​ឆ្នាំ​២០១៥ ដែល​ភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​ថ្មី​ទទួល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​កែ​ទម្រង់​លើ​គ្រប់​វិស័យ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ជំរុញ​ឲ្យ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម មាន​ការ​ប្រែ​ប្រួល​គួរ​ឲ្យ​កត់​សម្គាល់។

ជាក់​ស្តែង​នៅ​ក្នុង​រយៈ​ពេល​១ឆ្នាំ ក្នុង​ឆ្នាំ​២០១៥ សហគ្រាស​ធុន​តូច និង​មធ្យម ផ្នែក​កម្សាន្ត នៅ​ទូទាំង​ប្រទេស​បាន​ចុះ​បញ្ជី សម្រាប់​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​បាន​ជិត​៤ម៉ឺន​មូលដ្ឋាន ដោយ​បាន​បង្កើត​ការងារ​សរុប​ជិត​២សែន​នាក់ កើន​ឡើង​ជិត​៥ពាន់​នាក់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ កន្លង​មក។

នៅ​ក្នុង​ចំនួន​សហគ្រាស ដែល​បាន​កើន​ឡើង​សម្រាប់​ឆ្នាំ២០១៥ រួម​មាន ផ្នែក​អាហារ ភេសជ្ជៈ មាន​ចំនួន​៣១៨​មូលដ្ឋាន ផ្នែក​ឧស្សាហកម្ម​តម្បាញ កាត់ដេរ​សម្លៀក​បំពាក់ ស្បែក​ជើង ចំនួន​៤មូលដ្ឋាន ក្រដាស​ផលិតផល​ពី​ក្រដាស និង​រោង​ពុម្ព​២មូលដ្ឋាន គីមី និង​ផលិត​ពី​កៅស៊ូ ២៥មូលដ្ឋាន ឧស្សាហកម្ម​រ៉ែ​មិន​មែន​លោហៈ​២២​មូលដ្ឋាន និង​ឧស្សាហកម្ម​កែ​ច្នៃ​លោហៈ​១មូលដ្ឋាន និង​ឧស្សាហកម្ម​កែ​ច្នៃ​លោហៈ​១មូលដ្ឋាន សរុប​ទាំង​អស់​បាន​កើន​ឡើង​ចំនួន​៣៧២​មូលដ្ឋាន​៕

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៤ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២៨២ ចំនួនអ្នកទស្សនាពីម្សិល : ៦៣៦