www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

កំពង់ផែ​ស្វយ័ត​ភ្នំពេញ 

ឆ្នំាបង្កើត ១៩០៥
ចំណាត់ថ្នាក់វិស័យ សេវាផែ
ប្រភេទភាគហ៊ុនចុះបញ្ជី ភាគហ៊ុនមានសិទិ្ធបោះឆ្នោត
ចំនួនភាគហ៊ុនចុះបញ្ជី ២០.៦៨៤.៣៦៥
លេខកូដស្តង់ដារ KH1000040001
និមិត្តសញ្ញា ក.ស.ភ
កាលបរិច្ឆទចុះបញ្ជី ០៩ ធ្នូ ២០១៥
ចំនួនបុគ្គលិក ៥៦០ នាក់
គេហទំព័រ www.ppap.com.kh

កំ​ពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​ (ក.ស.ភ.) គឺ​ប្រតិ​បត្តិករ​មួយ​ក្នុង​ចំ​ណោម​ប្រតិ​បត្តិករ​កំ​ពង់​ផែ​កុង​តឺ​ន័រ​អន្តរ​ជាតិ​២ នៅកម្ពុជា ហើយ​ក៏​ជា​ប្រតិ​បត្តិ​ករ​កំ​ពង់​ផែ​ទន្លេ​ធំ​ជាង​គេ​បំ​ផុត និង​ជា​អាជ្ញា​ធរ​គ្រប់​គ្រង​ផែ​នៅ​ក្នុង​មណ្ឌល​អា​ជីវ​កម្មផែ ។ មណ្ឌល​អា​ជី​វ​កម្ម​ផែ​មាន​ប្រ​វែង ១៦០ គី​ឡូ​ម៉ែត្រ លាត​សន្ធឹ​ង​ពី​ខេត្ត​ត្បូង​ឃ្មុំ​ទៅ​ដល់​ព្រំ​ប្រទល់ កម្ពុជា-វៀ​តណាម នៅ​ឯ​ក្អម​សំ​ណ ។

នៅឆ្នាំ២០១៥ ក.ស.ភ. ទទួលបានសិទ្ធផ្តាច់មុខជាប្រតិបត្តិករកំពង់ផែនៅក្នុងមណ្ឌលអាជីវកម្មផែ ។ ក.ស.ភ. មានចំណតផែចម្បងៗចំនួន៤ គឺ ៖ ទី១: ចំណតផែកុងតឺន័រ LM១៧, ទី២: ចំណតផែពហុបំណង TS៣, ទី៣: ចំណតផែអ្នកដំណើរ និងទេសចរណ៍ TS១, ទី៤: ចំណតផែទន្លេបិទ UM២ ។

ក្រុមប្រឹក្សាភិបាល មុខតំណែង
ឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក
ឯកឧត្តម សួន រចនា សមាជិក (តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន)
ឯកឧត្តម កែន សម្បត្តិ សមាជិក (តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
ឯកឧត្តម ប៉ែន​ សុវិជាតិ សមាជិក (តំណាងក្រសួងពាណិជ្ជកម្ម)
លោក ហ្គី អានវ៉ានិថ សមាជិក (អភិបាលឯករាជ្យ)
លោកស្រី ជួន សុខេម សមាជិក (តំណាងនិយោជិត ក. ស. ភ.)
លោក ឌិត សុចល សមាជិក (អភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន)

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន % ភាគហ៊ុន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ 80.00%
Mekong Strategic Infrastructure LTD 5.95%

ចំណាំ ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុន ≥៥% នៃភាគហ៊ុនចុះបញ្ជី ។

គោលនយោបាយភាគលាភ

ការធានាទិន្នផលភាគលាភអប្បបរមាប្រចាំឆ្នាំដែលស្មើនឹង ៥% នៃថ្លៃ IPO (៥.១២០រៀល) សម្រាប់រយៈពេល ៥ឆ្នាំ បន្ទាប់ពីការចុះបញ្ជី មានចំពោះតែមូលបត្រកម្មសិទ្ធិដែលមានសិទ្ធិបោះឆ្នោតប្រភេទ "ក" ប៉ុណ្ណោះ។

ក្រោយពីការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដោយក្រុមប្រឹក្សាភិបាលបើពិនិត្យឃើញថាមានប្រាក់ចំណេញ នោះក្រុមបឹ្រក្សាភិបាលនៃ ក.ស.ភ. អាចសម្រេចបែងចែកប្រាក់ចំណេញនោះដើម្បី ៖

  1. ទូទាត់នូវការខាតបង់កាលពីឆ្នាំសារពើពន្ធមុន
  2. ក្រោយពីបានទូទាត់នូវការខាតបង់ឆ្នាំសារពើពន្ធមុន ហើយប្រសិនបើនៅមានប្រាក់ចំណេញនោះក្រុមបឹ្រក្សាភិបាល អាចប្រើប្រាស់ប្រាក់ចំណេញនេះសម្រាប់ ៖
    • ការថ្លែងសរសើរដល់ថ្នាក់ដឹកនាំ និងនិយោជិតតាមលក្ខខណ្ឌខាងក្រោម ៖
      • ករណីប្រាក់ចំណេញសុទ្ធនៅសល់មានចំនួនចាប់ពី ៥% ដល់ ១០% នៃចំណាយដំណើរការរបស់ ក. ស. ភ. សរុបក្នុងឆ្នាំនោះ ប្រាក់ថ្លែងសរសើរត្រូវស្មើនឹង ១ ខែ នៃប្រាក់បៀវត្សរបស់ថ្នាក់ដឹកនាំ និងនិយោជិកម្នាក់ៗ សរុបជាមធ្យមប្រចាំឆ្នាំ
      • ករណីប្រាក់ចំណេញសុទ្ធនៅសល់មានចំនួនលើសពី ១០% ដល់ ២០% នៃចំណាយដំណើរការរបស់ ក. ស. ភ. សរុបក្នុងឆ្នាំនោះ ប្រាក់ថ្លែងសរសើរត្រូវស្មើនឹង ២ ខែ នៃប្រាក់បៀវត្ស របស់ថ្នាក់ដឹកនាំ និងនិយោជិកម្នាក់ៗសរុបជាមធ្យមប្រចាំឆ្នាំ្
      • ករណីប្រាក់ចំណេញសុទ្ធមានចំនួនលើសពី ២០% នៃចំណាយដំណើរការរបស់ ក. ស. ភ. សរុបក្នុងឆ្នាំនោះ ប្រាក់ថ្លែងសរសើរត្រូវស្មើនឹង ៣ ខែ នៃប្រាក់បៀវត្សរបស់ថ្នាក់ដឹកនាំ និងនិយោជិកម្នាក់ៗ សរុបជាមធ្យមប្រចាំឆ្នាំ។
    • បង្កើតមូលនិធិបម្រុងតាមច្បាប់ចំនួន ៥% និងមូលនិធិបម្រុងសេរីចំនួន ៥% នៃប្រាក់ចំណេញសុទ្ធ
    • មូលនិធិ ៥% លើប្រាក់ចំណេញសម្រាប់បម្រើផលប្រយោជន៍សង្គម ដែលត្រូវកត់ត្រាចូលក្នុងបន្ទុក ក្នុងឆ្នាំដែលធ្វើប្រតិបត្តិការចំណាយនោះ
    • ប្រាក់ចំណេញដែលសល់ក្រោយការបែងចែកខាងលើ ត្រូវបែងចែកជា ភាគលាភឱ្យភាគហ៊ុនិក ទៅតាម សេចក្តីសម្រេចរបស់ក្រុមបឹ្រក្សាភិបាល។
    • ប្រាក់ចំណេញសល់ចុងក្រោយ ត្រូវបង្វិលចូលមូលនិធិអភិវឌ្ឍន៍ ក. ស. ភ.។

ការលក់ភាគហ៊ុនលើកដំបូង IPO

ព័ត៌មានអំពីការលក់ភាគហ៊ុនលើកដំបូង IPO
ថ្លៃ IPO (រៀល) 5,120
តម្លៃចារឹក (រៀល) 4,000
ចំនួនភាគហ៊ុនចុះបញ្ជី 20,684,365
ចំនួនភាគហ៊ុនបោះផ្សាយ 4,136,873
កាលបរិច្ឆេទជួញដូរដំបូង 09 ធ្នូ 2015
ថ្លៃបិទដំបូង (រៀល) 5,140
ក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនមូលបត្រយាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី

ព័ត៌មានវិនិយោគ

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១០ ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៥២៥ ចំនួនអ្នកទស្សនាពីម្សិល : ១.១២៩