www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី 

(តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ)
ឆ្នំាបង្កើត ២០០៦
ចំណាត់ថ្នាក់វិស័យ អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
ប្រភេទភាគហ៊ុនចុះបញ្ជី ភាគហ៊ុនមានសិទិ្ធបោះឆ្នោត
ចំនួនភាគហ៊ុនចុះបញ្ជី ៧១.៨៧៥.០០០
លេខកូដស្តង់ដារ KH1000050000
និមិត្តសញ្ញា ភីភីអេសភី
កាលបរិច្ឆទចុះបញ្ជី ៣០ ឧសភា ២០១៦
ចំនួនបុគ្គលិក ៩៦ នាក់
គេហទំព័រ www.ppsez.com

ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី គឺជាអ្នកអភិវឌ្ឍ និងជាប្រតិបត្តិករនៃ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ("PPSEZ") និង ប៉ោយប៉ែត ភីភី អេសអ៊ីហ្សិត ("Poipet PPSEZ") ។

នា​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០០៦ ក្រុម​ហ៊ុន​ទទួល​បាន​ការ​អនុ​ញ្ញាត​ពី​រាជ​រដ្ឋា​ភិ​បាល នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​អភិ​វឌ្ឍ​តំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស​ដែល​អាច​ធ្វើ​ប្រតិ​បត្តិ​ការ​អា​ជីវ​កម្ម​ច្រើន​ប្រ​ភេទ ហើយ​បច្ចុប្បន្ន​នេះយើង​ខ្ញុំ​​ជា​តំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស ដែល​កំ​ពុង​ធ្វើ​ប្រតិ​បត្តិ​ការ​នៅ​ជិត​ទី​ប្រ​ជុំ​ជន​នៃ​រាជ​ធានីភ្នំ​ពេញ ដែល​មាន​អាជីវ​កម្ម​ចម្បង​ក្នុង​ការ​អភិ​វឌ្ឍ​ដី​ឧស្សា​ហកម្ម​សម្រាប់​លក់ និង/ឬ​ជួល ។ លើស​ពី​នេះ​ទៀតក្នុង​នាម​ជា​ប្រតិ​បត្តិ​ករ​មួយ ក្រុម​ហ៊ុន​ក៏​មាន​ផ្គត់​ផ្គង់​សេវា​កម្ម​ដែល​ពាក់​ព័ន្ធ​ព្រម​ជា​មួយ​បរិ​ក្ខារ​ចាំ​បាច់​នា​នា នៅ​ក្នុង​បរិ​វេណ PPSEZ ដែល​រួម​មាន ប្រ​ព្រឹត្ត​កម្ម​ទឹក​សំ​ណល់ ការ​ផ្គត់​ផ្គង់ និង​ចែក​ចាយ​ទឹក​ស្អាត សេ​វា​ជួល ការ​​ថែ​ទាំ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ សេ​វា​ផ្ដល់​ប្រឹក្សា​យោ​បល់ និង​ជំនួយ​កិច្ច​ការ​រដ្ឋ​បាល សេ​វា​សន្តិ​សុខ ការ​ផលិត​ និង​ចែក​ចាយ​​ថាម​ពល​អគ្គីស​នី ព្រម​ទាំង​សេ​វា​ផែ​ស្ងួត ជូន​ដល់​អ្នក​ដែល​បាន​ជួល​ក្នុង PPSEZ ។ ក្រុមហ៊ុន​រក្សា​បាន​នូវ​ចំ​នួន​វិ​និ​យោ​គិន​តំ​បន់​ច្រើន​ជាង​គេ​ក្នុង​ចំ​ណោម​តំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស​ទាំង ៣៤ ក្នុង​ព្រះ​រា​ជា​ណា​​ចក្រ​កម្ពុជា និង​ជា​តំប​ន់​សេដ្ឋ​កិច្ច​ធំ​បំ​ផុត​មួយ ដោយ​ផ្ទៃ​ដី​របស់​ PPSEZ មាន​ប្រមាណ ៣៥៧.៣២ ហិច​តា ។

ក្រុមប្រឹក្សាភិបាល មុខតំណែង
លោកជំទាវឧកញ៉ា លីម ឈីវហូរ ប្រធានក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ
លោក Hiroshi Uematsu អភិបាលប្រតិបត្តិនិងអគ្គនាយក
លោក តាន់ កាក់ឃុន អភិបាលមិនប្រតិបត្តិ
លោកស្រី តាន់ សឺយមួយ អភិបាលមិនប្រតិបត្តិ
លោក Hiroshi Otsubo អភិបាលមិនប្រតិបត្តិ
លោក Kenji Toyota អភិបាលមិនប្រតិបត្តិ
លោក Tanate Piriyothinkul អភិបាលមិនប្រតិបត្តិ
លោក Kang Wei Geih អភិបាលឯករាជ្យ
លោក ហែ​ម សុវត្តិ អភិបាលឯករាជ្យ

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន % ភាគហ៊ុន
លោកជំទាវឧកញ៉ា លីម ឈីវហូរ 56.00%
ZEPHYR CO., LTD 17.60%
FINANSIA SYRUS SECURITIES PUBLIC COMPANY LIMITED 11.45%

ចំណាំ ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុន ≥៥% នៃភាគហ៊ុនចុះបញ្ជី ។

គោលនយោបាយភាគលាភ

ក្រុមប្រឹក្សាភិបាលបានអនុម័តគោលនយោបាយបម្រុងទុកប្រាក់ចំណេញ (profit plough back policy) សម្រាប់ឆ្នាំសារពើពន្ធ ២០១៥ និង រយៈពេលបន្តទៅមុខទៀតដោយផ្អែកទៅលើលទ្ធភាពក្នុងការបង់ភាគលាភឬការបង់ចំណែកដែលមានទម្រង់ផ្សេងទៀតដល់ភាគហ៊ុនិក អាស្រ័យ លើកត្តាមួយចំនួន ដែលរួមមានជាអាទិ៍ដូចជា៖

(i) ស្ថានភាពហិរញ្ញវត្ថុដែលរួមមានស្ថានភាពលំហូរសាច់ប្រាក់ និងសន្ទនីយភាព អត្រាផលធៀបដើមទុននិងឥណទាន (gearing) និងអតិរេក (surplus) របស់ក្រុមហ៊ុន

(ii) ស្ថានភាពហិរញ្ញវត្ថុដែលបានរំពឹងទុក រួមទាំងលទ្ធភាពរកប្រាក់ចំណេញរបស់ក្រុមហ៊ុន

(iii) ទុនបង្វិលដែលអាចប្រើប្រាស់បានដែលរួមមានទុនដែលត្រូវបែកចែកសម្រាប់ចំណាយមូលធន និងគម្រោងវិនិយោគពេលអនាគតរបស់ក្រុមហ៊ុន

(iv) កាតព្វកិច្ចបំណុលដែលមាននាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងចំណាយការប្រាក់របស់ក្រុមហ៊ុន។ ដូចដែលបានកំណត់ក្នុងចំណុច (i) ដល់ (iv)ខាងលើ ក្រុមហ៊ុនមានគោលដៅកំណត់អនុបាតភាគលាភបានបង់មិនឲ្យតិចជាង ២០% នៃប្រាក់ចំណេញរបស់ក្រុមហ៊ុនដល់អ្នកកាន់កាប់មូលបត្រទាំងឡាយអនុលោមតាម CIFRS។ វិនិយោគិនគួរកត់សម្គាល់ថាគោលនយោបាយបែងចែកភាគលាភគ្រាន់តែបង្ហាញអំពីគោលបំណងបច្ចុប្បន្នរបស់ក្រុមហ៊ុនប៉ុណ្ណោះ ហើយវាមិនត្រូវបានចាត់ទុកថាជាសេចក្ដីថ្លែងចងកាតព្វកិច្ចតាមផ្លូវច្បាប់ណាមួយពាក់ព័ន្ធនឹងការបែងចែកភាគលាភនាពេលអនាគតឡើយ។គោលនយោបាយនេះអាចត្រូវបានកែប្រែ (ដែលរួមមានការមិនប្រកាសផ្សេងទៀតដែលពាក់ព័ន្ធ) ដោយឆន្ទានុសិទ្ធិរបស់ក្រុមប្រឹក្សាភិបាល។

ការលក់ភាគហ៊ុនលើកដំបូង IPO

ព័ត៌មានអំពីការលក់ភាគហ៊ុនលើកដំបូង IPO
ថ្លៃ IPO (រៀល) 2,860
តម្លៃចារឹក (រៀល) 2,000
ចំនួនភាគហ៊ុនចុះបញ្ជី 71,875,000
ចំនួនភាគហ៊ុនបោះផ្សាយ 25,575,000
កាលបរិច្ឆេទជួញដូរដំបូង 30 ឧសភា 2016
ថ្លៃបិទដំបូង (រៀល) 2,890
ក្រុមហ៊ុនធានាទិញមូលបត្រ ១. អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី
២. កម្ពុ ស៊ីឃ្យួរឹធី ភីអិលស៊ី
៣. កាណា ស៊ីឃ្យួរឹធី អិលធីឌី

ព័ត៌មានវិនិយោគ

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៦ ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៤៨២ ចំនួនអ្នកទស្សនាពីម្សិល : ១.១២៩