www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ 

ឆ្នំាបង្កើត ១៨៩៥
ចំណាត់ថ្នាក់វិស័យ (០០៦១០១) ផលិត និងចែកចាយទឹក
ប្រភេទភាគហ៊ុនចុះបញ្ជី ភាគហ៊ុនធម្មតា
ចំនួនភាគហ៊ុនចុះបញ្ជី 86,973,162
លេខកូដស្តង់ដារ KH1000010004
និមិត្តសញ្ញា PWSA (រទសភ)
កាលបរិច្ឆទចុះបញ្ជី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២
ចំនួនបុគ្គលិក ១.០៣៣ នាក់
គេហទំព័រ www.ppwsa.com.kh

រដ្ឋា​ករ​​​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ​(រ.ទ.ស.ភ) ត្រូវ​បាន​បង្កើត​ឡើង​ជា​គ្រឹះ​ស្ថាន​សាធារណៈ​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​ ស្ថិត​ក្រោម​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ទូ​ទៅ​នៃ​សហគ្រាស​សាធារណៈ ។ ​នៅ​ថ្ងៃ​ទី​១៨​ ខែ​មេសា ឆ្នាំ​២០១២ រ.ទ.ស.ភ បាន​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​នៅ​ក្រុម​ហ៊ុន​ផ្សារ​មូល​បត្រ​កម្ពុជា ដោយ​បាន​បោះ​ផ្សាយ​លក់​មូល​បត្រ​ជា​​សាធារ​ណៈ​ចំនួន​ ១៣.០៤៥.៩៧៥ ភាគ​ហ៊ុន ដែល​ស្មើ​នឹង ១៥% នៃ​ចំនួន​ភាគ​ហ៊ុន​ធម្មតា​សរុប ។

រ.ទ.ស.ភ​ បាន​ប្តេជ្ញា​ចិត្ត​បន្ត​ធ្វើ​ឱ្យ​សេ​វា​ផ្គត់​ផ្គង់​ទឹក​ស្អាត​របស់​ខ្លួន​មាន​​ការ​រីក​ចម្រើន​ប្រកប​ដោយ​ចេរ​ភាព​ព្រមទាំង​ធ្វើ​​ជាអ្នក​ផ្តល់​ប្រឹក្សា​ជា​អ្នក​សម្រប​សម្រួល​ដើម្បី​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ទី​ប្រ​ជុំ​ជន ខេត្ត-ក្រុង​ នៅ​ទូទាំង​​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​​ក្នុង​បណ្តា​ប្រ​ទេស​​កំ​ពុ​ង​អភិ​វឌ្ឍន៍ ក្នុង​ពិ​ភព​លោក​មានទឹក​ស្អាត​ប្រើ​ប្រាស់​ទាំង​អស់​គ្នា ។

ក្រុមប្រឹក្សាភិបាល មុខតំណែង
ឯកឧត្ដម សឹម ណារ៉ា ប្រធាន (តំណាងក្រសួងឧស្សាហកម្មនិងសិប្បកម្ម)
ឯកឧត្ដម ស៊ឹម ស៊ីថា សមាជិក (អគ្គនាយក រ.ទ.ស.ក.)
ឯកឧត្ដម ម៉ី វ៉ាន់ សមាជិក (តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)
ឯកឧត្ដម នួន ផារ័ត្ន សមាជិក (តំណាងសាលារាជធានីភ្នំពេញ)
លោក ឡុង ណារ៉ូ សមាជិក (តំណាងបុគ្គលិករ.ទ.ស.ក.)
លោក ចាង ឃុនហ្វេង សមាជិក (អភិបាលមិនមែនប្រតិបត្តិ តំណាងភាគហ៊ុនិកឯកជន)
លោក អោម សេងបូរ៉ា សមាជិក (អភិបាលឯករាជ្យ)

បេ​សក​កម្ម​របស់ រ.ទ.ស.ភ គឺ​ធា​​នា​ផ្គត់​ផ្គង់​ទឹក​ស្អាត​គ្មាន​មេ​រោគ ២៤​ម៉ោង ក្នុង​មួយ​ថ្ងៃ ៧ថ្ងៃ ក្នុង​មួយ​សប្តាហ៍ មាន​សម្ពាធ​គ្រប់​គ្រាន់ និង​ក្នុង​តម្លៃ​មួយ​សម​ស្រប​ជូន​ប្រ​ជា​ពល​រដ្ឋ​ទូ​ទាំង​រាជ​​ធានី​ភ្នំ​ពេញ និង​ទី​ប្រ​​ជុំ​ជន​របស់ខេត្ត​កណ្តាល​ដែល​ជាប់​នឹង​រាជ​ធានី​ភ្នំពេញ ដោយ​មិន​មើល​រំ​លង​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ ។ ក្រៅ​ពី​នេះ រ.ទ.ស.ភ បាន​នឹង​កំ​ពុង​ចែក​រំ​លែក​បទ​ពិ​សោ​ធន៍​ការ​ងារ​របស់​ខ្លួន ដល់​បណ្តា​រដ្ឋាក​រទឹក ខេត្ត-ក្រុង មួយ​ចំនួន​នៅ​ក្នុងព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ព្រម​ទាំង​បណ្តា​​អង្គ​ភាព​ទឹក​ស្អាត​ក្នុង​តំបន់ និង​ក្នុង​ពិ​ភព​លោក​តាម​សំណូម​ពរសំ​ដៅ​​សម្រេច​បាន​នូវ​គោល​ដៅ​អភិ​វឌ្ឍន៍​សហស្ស​​វត្សរ៍​ក​ម្ពុជា ក៏​ដូច​ជា​គោល​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ពិភព​​លោក ។

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន % ភាគហ៊ុន
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៨៥,០០%

ចំណាំ ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុន ≥៥% នៃភាគហ៊ុនចុះបញ្ជី ។

គោលនយោបាយភាគលាភ

ក្រោយពីបានអនុម័តលើគណនី បើពិនិត្យឃើញថាមានចំណេញ ក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចសម្រេចផ្ទេរទឹកប្រាក់ទាំងនោះដើម្បី ៖

  1. ការទូទាត់ការខាតបង់នៅក្នុងឆ្នាំកន្លងទៅ
  2. បន្ទាប់ពីបានទូទាត់ការខាតបង់នៅក្នុងឆ្នាំកន្លងទៅរួច ប្រសិនបើមានប្រាក់ចំណេញនោះប្រាក់ចំណេញនេះត្រូវបែងចែកសម្រាប់ ៖
    • ថ្លែងសរសើរដល់ថ្នាក់ដឹកនាំ និងនិយោជិត តាមលក្ខខណ្ឌ ៖
      • ក្នុងករណីប្រាក់ចំណេញនៅសល់មានចំនួនពី ៥% ដល់ ១០% នៃចំណាយដំណើរការរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរុបក្នុងឆ្នាំ នោះការថ្លែងសរសើរត្រូវស្មើនឹងមួយខែនៃប្រាក់បៀវត្សសុទ្ធសាធរបស់ថ្នាក់ដឹកនាំ និងនិយោជិតម្នាក់ៗ។
      • ក្នុងករណីប្រាក់ចំណេញលើសពី ១០% ដល់ ២០% នៃចំណាយដំណើរការរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរុបក្នុងឆ្នាំ នោះការថ្លែងសរសើរត្រូវស្មើនឹងពីរខែនៃប្រាក់ បៀវត្សសុទ្ធសាធរបស់ថ្នាក់ដឹកនាំ និងនិយោជិតម្នាក់ៗ។
      • ក្នុងករណីប្រាក់ចំណេញលើសពី ២០% នៃចំណាយដំណើរការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរុបក្នុងឆ្នាំ នោះការថ្លែងសរសើរត្រូវស្មើនឹងបីខែនៃប្រាក់បៀវត្សសុទ្ធសាធ របស់ថ្នាក់ដឹកនាំ និងនិយោជិតម្នាក់ៗ។
    • ចំនួន ២% សម្រាប់ប្រាក់សោធននិវត្ត និងអសមត្ថភាពវិជ្ជាជីវៈ។
    • បង្កើតភាគបម្រុងតាមច្បាប់ ៥%។
    • បង្កើតភាគបម្រុងសេរីចំនួន ៥%។
    • មូលនិធិ ៥% លើប្រាក់ចំណេញសម្រាប់បម្រើផលប្រយោជន៍សង្គម ដែលត្រូវកត់ត្រាចូលក្នុងបន្ទុកក្នុងឆ្នាំ ដែលធ្វើប្រតិបត្តិការចំណាយនោះ។
  3. ចំនួនប្រាក់ដែលនៅសល់បន្ទាប់ពីការបែងចែកខាងលើនេះត្រូវ ៖
    • ដកប្រាក់រក្សាទុកដើម្បីធ្វើការវិនិយោគនាពេលខាងមុខ ដែលចំនួននេះត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាល។
    • ប្រាក់នៅសល់ក្រោយពីការរក្សាទុកសម្រាប់ធ្វើការវិនិយោគត្រូវធ្វើការបែងចែក ៨៥% ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ១៥% ទៅភាគហ៊ុនិកដែលជាវិនិយោគិនសាធារណៈ។

ការលក់ភាគហ៊ុនលើកដំបូង IPO

ព័ត៌មានអំពីការលក់ភាគហ៊ុនលើកដំបូង IPO
ថ្លៃ IPO (រៀល) 6,300
តម្លៃចារឹក (រៀល) 1,000
ចំនួនភាគហ៊ុនចុះបញ្ជី 86,973,162
ចំនួនភាគហ៊ុនបោះផ្សាយ 13,045,975
កាលបរិច្ឆេទជួញដូរដំបូង 18 មេសា 2012
ថ្លៃបិទដំបូង (រៀល) 9,300
ក្រុមហ៊ុនធានាទិញមូលបត្រ តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី
បច្ចុប្បន្ន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី

ព័ត៌មានវិនិយោគ

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៩ ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៥១៧ ចំនួនអ្នកទស្សនាពីម្សិល : ១.១២៩