www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ 

ការបែងចែក​ភាគលាភ​ជូន​ដល់​ម្ចាស់​ភាគហ៊ុនិក​ធម្មតា​របស់ រ.ទ.ស.ភ សម្រាប់​ឆ្នាំ២០១៣

ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

  • លេខកូដ​ស្តង់ដារ: KH1000010004
  • និមិត្តសញ្ញា: រទសភ

សេចក្តីលម្អិត

ក- ការ​សម្រេចចិត្ត​បើក​ភាគលាភ សម្រាប់​ឆ្នាំ២០១៣

កាល​ពី​ថ្ងៃ​ទី២០ ខែមីនា ឆ្នាំ២០១៤ ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី៥ របស់ រ.ទ.ស.ភ បាន​សម្រេច​ចិត្ត​លើ​ការ​បែងចែក​ភាគលាភ​ជូន​ភាគហ៊ុនិក​កាន់កាប់​ភាគហ៊ុន​ធម្មតា​របស់ រ.ទ.ស.ភ សម្រាប់​ឆ្នាំ២០១៣ ដូច​ខាង​ក្រោម ៖

  1. ប្រភេទ​ភាគលាភ​ដែល​ត្រូវ​បែងចែក (Type of Dividend): សាច់ប្រាក់
  2. រយៈពេល​ភាគលាភ (Period of Dividend): ប្រចាំ​ឆ្នាំ
  3. អនុបាត​នៃ​ការបែង​ចែក​ភាគលាភ (Dividend Payout Ratio): ១២‚៥០% (ឆ្នាំ២០១២: ៧%)
  4. ភាគលាភ​សរុប​ដែល​ត្រូវ​បែង​ចែក (Total Dividend): ៤.៧៦១.០០៣.៧៥០រៀល (ឆ្នាំ​២០១២: ២.៤០៩.១៥៦.៥៨៧,៤០រៀល)
  5. ភាគលាភ​ក្នុង​មួយ​ឯកតា​មូលបត្រ​កម្មសិទ្ធិ (Dividend Per Share): ៥៤‚៧៤រៀល (ឆ្នាំ​២០១២: ២៧.៧០​រៀល)
  6. កាលបរិច្ឆេទ​ប្រកាស​បញ្ជី​ឈ្មោះ​ភាគហ៊ុនិក​ត្រូវ​ទទួល​បាន​ភាគលាភ (Record Date): ០៩ មេសា ២០១៤
  7. កាលបរិច្ឆេទ​ចាប់ផ្តើម​ទូទាត់​ភាគលាភ (Payment Date): ២៣ មេសា ២០១៤

ការសម្រេច​ចិត្ត​បែងចែក​ភាគលាភ​នេះ ដោយ​ផ្អែក​លើ​កត្តា​ចម្បង​ទៅ​លើ តម្រូវការ​ទុន​វិនិយោគ​សម្រាប់​ឆ្នាំ​២០១៤ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៩៣.៧៦០.៥៩១.៤២៣រៀល ដែល​ក្នុង​នោះ​មាន​តម្រូវការ​ថវិកា​បដិភាគ រ.ទ.ស.ភ ចំនួន ៣៩.៧៥៦.៨០៩.៦២៣រៀល និង​ហិរញ្ញប្បទាន​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍ (AFD) ចំនួន ៥៤.០០៣.៧៨១.៨០០រៀល ដូច​បាន​រៀប​រាប់​ខាង​ក្រោម ៖

  1. ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក
    • រ.ទ.ស.ភ មាន​គម្រោង​សាង​សង់​រោងចក្រ​ផលិត​ទឹក​ស្អាត និរោធ​ជំហាន​ទី២ (សមត្ថភាព​ផលិត ១៣០.០០០ម៣/ថ្ងៃ) ដែល​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២២.០៨៥.៧០០.៤២០រៀល ក្នុង​នោះ​មាន ៖ ថវិកា​បដិភាគ រ.ទ.ស.ភ ចំនួន ១០.២៧០.២១៣.៨២០រៀល និង​ហិរញ្ញប្បទាន​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍ (AFD) ចំនួន ១១.៨១៥.៤៨៦.៦០០រៀល ។
    • រ.ទ.ស.ភ មាន​គម្រោង​ដាក់​បំពង់​ចែកចាយ​ទឹក ប្រវែង ១២០.០០០ម៉ែត្រ ទូទាំង​រាជធានី​ភ្នំពេញ ដែល​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៥៨.០៨៦.៧៨៨.៦០៣រៀល ក្នុង​នោះ​មាន ៖ ថវិកា​បដិភាគ រ.ទ.ស.ភ ចំនួន ១៥.៨៩៨.៤៩៣.៤០៣រៀល និង​ហិរញ្ញប្បទាន​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍ (AFD) ចំនួន ៤២.១៨៨.២៩៥.២០០រៀល ។
  2. កែលម្អរ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក
    • រ.ទ.ស.ភ មាន​គម្រោង​កែលម្អរ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​នៅ​រោងចក្រ​ភូមិ​ព្រែក ដែល​គ្រោង​ចំណាយ​ថវិកា រ.ទ.ស.ភ សរុប​ប្រមាណ ៥.៣០២.០៥០.៣០០រៀល ។
    • រ.ទ.ស.ភ មាន​គម្រោង​កែលម្អរ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​នៅ​រោងចក្រ​ជ្រោយ​ចង្វារ ដែល​គ្រោង​ចំណាយ​ថវិកា រ.ទ.ស.ភ សរុប​ប្រមាណ ២៣៦.៥៥៣.៦០០រៀល ។
  3. ឧបករណ៍​ទ្រទ្រង់​គម្រោង: រ.ទ.ស.ភ មាន​គម្រោង​ទិញ​ឧបករណ៍​ទ្រទ្រង់​គម្រោង ដែល​គ្រោង​ចំណាយ​ថវិកា រ.ទ.ស.ភ សរុប​ប្រមាណ ៦.៩០១.៥២២.០០០រៀល ។
  4. សំណង់​ស៊ីវិល: រ.ទ.ស.ភ មាន​គម្រោង​សាង​សង់​សំណង់​ស៊ីវិល ដែល​គ្រោង​ចំណាយ​ថវិកា រ.ទ.ស.ភ សរុប​ប្រមាណ ១.១៤៧.៩៧៦.៥០០រៀល ។

ខ- គម្រោង​ផ្គត់ផ្គង់​ទឹក​ស្អាត​កោះពេជ្រ

ក្រៅ​ពី​គម្រោង​វិនិយោគ​ខាង​លើ​នេះ រ.ទ.ស.ភ មាន​គម្រោង​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ទីក្រុង​កោះពេជ្រ ប្រវែង ៣.៣៥០ម៉ែត្រ ដែល​គ្រោង​ចំណាយ​ថវិកា រ.ទ.ស.ភ សរុប​ប្រមាណ ១.១២០.០០០​ដុល្លារអាមេរិក ។

គ- គម្រោង​ចំណេញ សម្រាប់​ឆ្នាំ២០១៤ (ក្រោយ​បង់​ពន្ធ)

  1. រ.ទ.ស.ភ គ្រោង​ចំណូល​សរុប សម្រាប់​ឆ្នាំ២០១៤ ប្រមាណ ១៧២.៩៣៦.១៥២.០០០រៀល
  2. រ.ទ.ស.ភ គ្រោង​ចំណាយ សម្រាប់​ឆ្នាំ២០១៤ ប្រមាណ ១១៩.៧៩៩.១៨៩.០០០រៀល
  3. រ.ទ.ស.ភ គ្រោង​ចំណាយ​បង់ពន្ធ​លើ​ប្រាក់​ចំណេញ សម្រាប់​ឆ្នាំ២០១៤ ប្រមាណ ៩.៥៦៤.៦៥៣.០០០រៀល
  4. រ.ទ.ស.ភ គ្រោង​ចំណេញ សម្រាប់​ឆ្នាំ២០១៤ (ក្រោយ​បង់ពន្ធ) ប្រមាណ ៤៣.៥៧២.៣១០.០០០រៀល
    ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
    ចំនួនអ្នកកំពុងទស្សនា : ៨ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២.១៦៧ ចំនួនអ្នកទស្សនាពីម្សិល : ៧៦៩