www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ធ្ងន់ធ្វើឲ្យស្រាល

- បទពាក្យ៧ -
១- បង្គាប់បញ្ជាត្រូវច្បាស់លាស់ ស្តាប់បានមិនទាស់ធ្វើកិច្ចការ
  ថ្លាថ្លែងនិយាយគ្មានប្រាថ្នា ស្តាប់ឮសង្កាមិនយល់ន័យ ។
២- ការងាយកម្លាយឲ្យស្មាញស្មុគ គេឮមិនសុខបារម្ភភ័យ
  ទំនាក់ទំនងខ្វះអត្ថន័យ ថាមិនប្រពៃស្តីគ្មានភព ។
៣- បន្លឺវាចាហាផ្ចាញ់ផ្ចាល អាក្រក់រាលដាលមិនឈរឈប់
  ប្រឹងបាំងពន្លឺឲ្យដូចយប់ ងងឹតងុលងប់មិនបានផល ។
៤- ព្រៀងប្រាប់ឲ្យព្រមប្រើសញ្ញា ងងឹតប្រែថ្លាជាកុសល
  ធ្ងន់ធ្វើឲ្យស្រាលសោះកង្វល់ ចូលរួមដើរដល់ផលគោលដៅ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 305 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON