www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ទ្រព្យជីវិត ពិតមង្គល

- បទពាក្យ៩ បែបជាប់ទង -
១- លំឱនកាយ ផ្សាយកុសល ផលទន់ភ្លន់
  ការគាប់គុណ មុនសុំផ្លូវ ត្រូវគោរព
  មុខញញឹម ផ្ទឹមដង្ហោយ ឲ្យគេឈប់
  គេប្រឹងទប់ គ្រប់ការជា គ្រាបង្គាប់ ។
២- ថ្លែងអំណរ សដោយគុណ មុនបើកផ្លូវ
  ផ្គាប់តម្រូវ ត្រូវញញឹម ផ្ទឹមគំនាប់
  កាយសុភាព រៀបរយល្អ បវរជាប់
  ជាទម្លាប់ ទ្រព្យជីវិត ពិតមង្គល ។
ជំនួយស្មារតី សម្រាប់ជំនួយការ/ភ្នាក់ងារ ដែលមាននាទីបង្គាប់បញ្ជាចរាចរណ៍ ។
គោលបំណង :
  • ធ្វើឲ្យអ្នកសិក្សា អនុវត្តជាទម្លាប់ជានិច្ច នូវការគោរពតាមរយៈ កាយ វាចា និងចិត្ត ដើម្បីជាគំរូល្អ និងលើកទឹកចិត្តឲ្យគេអនុវត្តតាមដោយរីករាយ ។
  • ផ្សព្វផ្សាយនូវធម្មទាន ប្រកបដោយសុជីវធម៌ សីលធម៌ និងគុណធម៌ ដើម្បីសេចក្ដីសុខក្នុងជីវិត និងការងារជានិរន្តរ៍ ។
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 144 ©2024 ACLEDA Bank Plc.
DARK MODE
CONNECT WITH US ON