navigate_nextMedianavigate_nextEducational Poems
ភ្លេចក្នុងក្រៅ ឆៅការទ្វេ
- បទពាក្យ៩ បែបជាប់ទង -
| ១- | ចាត់ចែងការ | សារមិនដឹង | ប្រឹងច្របល់ |
| | ខ្វះដិតដល់ | ខ្វល់ច្រឡំ | ខំខាងខុស |
| | សារមិនមើល | ព្រើលមិនស្ដាប់ | យ៉ាប់ចម្រុះ |
| | ផលមិនដុះ | ខុសក្នុងត | ល្អតែក្រៅ ។ |
|
| ២- | ខ្វះចំណាប់ | ចាប់ខុសន័យ | ភ័យឆ្លេឆ្លា |
| | ភ្លេចចោលការ | សារមិនចែក | បែកការឆៅ |
| | មូលដ្ឋាន | បានបង្គាប់ | ភ្ជាប់ប្រដៅ |
| | ភ្លេចក្នុងក្រៅ | ឆៅការទ្វេ | មេប្រហែស ។ |
|
| ៣- | មេចំណាន | បានលិខិត | ផ្តិតចម្លង |
| | ចែកចាយឆ្លង | ប៉ងពិនិត្យ | ពិតត្រូវចេះ |
| | នាទីណា | សារបង្គាប់ | ភ្ជាប់ចំណេះ |
| | មិនរបេះ | ចេះចាំធ្វើ | មើល៍ទាន់ពេល ។ |
|
ជំនួយស្មារតី : សម្រាប់នាយក-នាយិកា ក្នុងការចាត់ចែង ផ្ដល់ឯកសារការងារដល់ផ្នែកជំនាញទាន់ពេល ។