www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ត្រូវជានិច្ច ភ្លេចដាច់ផ្ងារ

- បទពាក្យ៩ បែបជាប់ទង -
១- ច្បាប់បើកបរ តគោរព ឈប់បំពាន
  បើកបរយាន មានស្មារតី ក្តីចងចាំ
  យានជំនិះ ជិះត្រឹមត្រូវ ផ្លូវឆ្វេងស្តាំ
  ភ្លាត់រងកម្ម ចាំចាប់ជាតិ ញាតិខ្លោចផ្សា ។
២- អាទិភាព រៀបចំណែក ចែកទីផ្លូវ
  ត្រង់តម្រូវ ត្រូវជានិច្ច ភ្លេចដាច់ផ្ងារ
  ល្បឿនត្រូវឋាន បានបើកបរ ល្អយល់ការ
  ជ្រែឆ្លេឆ្លា វ៉ាគេឯង សែងទៅវត្ត ។
៣- មួកត្រូវពាក់ ទាក់ការពារ ជាច្បាប់ល្អ
  គ្រប់យានចរ សគោរព ទប់ប្រាសព្រាត់
  រងគ្រោះថ្នាក់ បាក់ជើងដៃ ថ្ងៃយប់ភ្លាត់
  ខូចមុខមាត់ ព្រាត់ហិនហោច ខ្លោចផ្សាក្រៃ ។
ជំនួយស្មារតី : រំឭក ការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីទប់ស្កាត់គ្រោះថ្នាក់មហន្តរាយ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 255 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON