Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ខ្លួនជាទីពឹងរបស់ខ្លួន
- បទពាក្យ៧ -
| ១- | ពឹងទឹកពឹងដីព្រៃព្រឹក្សា | ពឹងទាំងអ្នកតាព្រោះខ្លាចភ័យ |
| ខ្វះខាតត្រូវការចង់បានអ្វី | បន់ស្រន់ស្ដែងស្ដីតាមសទ្ធា ។ | |
| ២- | គាប់ជួនបានផលតាមបំណន់ | សម្រេចតាមបន់យល់ថាជា |
| ចំណង់ជំនឿមានគ្រប់គ្នា | ជឿគ្រប់វេលាកើតទំនៀម ។ | |
| ៣- | ធ្វើតាមគំនិតពិតកុសល | ជំនឿកម្មផលពិតទាក់ទាម |
| ត្រូវតែជឿជាក់កុំនៅស្ងៀម | ប្រឹងធ្វើល្អភ្លាមបានផលល្អ ។ | |
| ៤- | អ្នកប្រឹងធ្វើបាបអកុសល | អាក្រក់ឱ្យផលជាទោស-ត |
| ត្រូវពឹងខ្លួនឯងឱ្យបវរ | ទីពឹងពាក់ល្អគឺខ្លួនឯង ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



