Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ឆីមិនឈប់ យប់មិនគ្រាន់
- បទពាក្យ៩ បែបជាប់ទង -
| ១- | កកាយដី | ឆីមិនឈប់ | យប់មិនគ្រាន់ |
| កើតជាមាន់ | ពាន់រយហត់ | អត់ថ្ងៃស្អែក | |
| ព្រឹកទល់យប់ | ឈប់ប្រមើល | ផ្អើលជ្រួលស្រែក | |
| ស្ងប់សម្រែក | ចែកដំណេក | ដេកទ្រនំ ។ | |
| ២- | រកបានរស់ | ព្រោះចំណូល | ចូលចំណាយ |
| រស់សប្បាយ | ចាយមិនខាត | ខ្នាតសមរម្យ | |
| ចាយខ្ជះខ្ជាយ | លាយបំណុល | ដល់រលំ | |
| រងគ្រោះធំ | យំមិនឈប់ | យប់ដូចមាន់ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



