www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

រស់ដោយទុន គុណគ្រូដើម

- បទពាក្យ៩ បែបជាប់ទង -
១- បុព្វាចារ្យ ប៉ានិងម៉ាក់ ថ្នាក់គ្រូដើម
  ពុកម៉ែឆ្នើម ផ្តើមកំណើត កើតរូបា
  មាតុគុណ ធ្ងន់ក្រាស់ក្រៃ ថ្លៃបិតា
  ប្រៀនវាចា ថាឲ្យត្រាប់ សព្ទពីរោះ ។
២- បង្ហាត់កាយ ថ្វាយបង្គំ ផ្គុំប្រណម្យ
  កូនត្រាប់សម ខំបង្រៀន ស្ពានឆ្លងគ្រោះ
  កូនត្រាប់ល្អ សចិន្តា ថ្លាថ្លៃខ្ពស់
  កូនផុតគ្រោះ រស់ដោយទុន គុណគ្រូដើម ។
ជំនួយស្មារតី : រំឭកគុណ ពុក ម៉ែ ជាបុព្វាចារ្យ, គ្រូដើមរបស់កូន ដែលបានផ្តល់កំណើត បង្ហាត់បង្រៀន, អប់រំ, កាយ វាចា និងចិត្តជាទុនជីវិត ដើម្បីរស់ដោយសុភមង្គលក្នុងការងារ, គ្រួសារ និងសង្គម... ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 250 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON