www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

នាយកធម៌៦យ៉ាង

- បទព្រហ្មគីតិ -
១- នាយក-នាយិកា សាងចិន្តាឲ្យអត់ធន់
  អត់ធ្មត់ធ្វើជាទុន ត្រូវដឹងមុនសព្វកិច្ចការ ។
២- ភ្ញាក់រឭករឿយៗ ទ្រាំហត់នឿយពិចារណា
  រស់រានផុតមរណា ទើបកិច្ចការទទួលជ័យ ។
៣- ឧស្សាហ៍ព្យាយាមធ្វើ គ្រប់សារពើយល់សព្វន័យ
  ខ្នះខ្នែងទើបប្រពៃ ផលជោគជ័យកើតបច្ចក្ខ (១)
៤- រំលែកផលធនធាន ដូចជាស្ពានឆ្លងឥតអាក់
  ចែកចាយដោយស្មោះស្ម័គ្រ ដល់សហអ្នករួមការ ។
៥- អាណិតត្រាប្រណី ដល់ប្រុសស្រីមានខ្លឹមសារ
  ត្រឹមត្រូវតាមគោលការណ៍ ថ្កើងសក្តាមានកិត្តិយស ។
៦- រំពៃមើលខុសត្រូវ កែតម្រូវគុណភាពខ្ពស់
  ដឹកនាំទៅមុខឆ្ពោះ ផែនការរស់ជាគោលដៅ ។
ជំនួយស្មារតី : នាយក-នាយិកា
(១) បច្ចក្ខ (អានថា) : ប៉ាច់-ចាក់

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 217 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON