Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
នឹកគុណ និង តបគុណ
- បទកាកគតិ -
| ១- | ផ្គរលាន់ដើមឆ្នាំ | រំឭកបណ្តាំ | ឪពុកអ្នកម្តាយ |
| រដូវភ្ជួររាស់ | កាប់គាស់ខ្វល់ខ្វាយ | បាត់លោកសែនស្តាយ | |
| រូបលោកទាំងពីរ ។ | |||
| ២- | ស្រមៃឃើញពុក | ត្រៀមនង្គ័លទុក | ភ្ជួររាស់ថ្នាលទី |
| ស្រមៃឃើញម៉ែ | ស្និទ្ធស្នេហ៍មូលមីរ | អ្នកប្រឹងសម្ភី | |
| ចិញ្ចឹមកូនចៅ ។ | |||
| ៣- | ពាក្យផ្អែមពីរោះ | ទៀងទាត់ឥតលោះ | ទៀបភ្លឺដាស់ហៅ |
| មុននឹងទៅស្រែ | ពុកម៉ែប្រដៅ | ក្រែងកូននៅខ្លៅ | |
| លះខ្ជិលដំអក់ ។ | |||
| ៤- | ពពកអួអាប់ | ក្អាត់ស្រែកសៀងសព្ទ | វាយោបោកបក់ |
| សន្ទូងរេរាំ | លំនាំខ្យល់ឆក់ | ភ្លៀងបង្អុរស្រក់ | |
| នឹកអនុសាសន៍ ។ | |||
| ៥- | រលឹមនឹកស្រែ | មួយរោចក្នុងខែ | កូនម៉ែចាំច្បាស់ |
| ខែភទ្របទ | ប្រាកដពេលណាស់ | ខ្មែរទាំងក្មេងចាស់ | |
| ផ្តើមបុណ្យកាន់បិណ្ឌ ។ | |||
| ៦- | បុណ្យឧទ្ទិសផល | លំដាប់រោចដល់ | ទាំងខ្មែរទាំងចិន |
| តបគុណរាល់ឆ្នាំ | ដប់ប្រាំភ្ជុំបិណ្ឌ | ឧទ្ទិសបុណ្យសិន | |
| សូមញាតិសុខសាន្ត ។ | |||
| ៧- | ទំនៀមទម្លាប់ | គោរពតាមជាប់ | ប្រពៃលំអាន |
| កេរ្តិ៍គាប់ពុកម៉ែ | កូនថែគង់ថ្កាន | សូមពុកម៉ែក្សាន្ត | |
| ឋានសុខនិព្វាន ។ | |||
ជំនួយស្មារតី : អប់រំបណ្តុះកតញ្ញូ និងចូលរួមគោរពរក្សាទំនៀមទម្លាប់ ។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



