Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ផ្លែផ្កានៃទំនាក់ទំនង
- បទពាក្យ៧ -
| ១- | បង្អាប់បន្តុះខុសទំនង | ប្រើពាក្យឆ្គាំឆ្គងមិនគប្បី |
| កាយកាចទើសទាក់គំនិតខ្លី | មិនយល់សេចក្តីន័យធ្លុះធ្លាយ ។ | |
| ២- | ដឹងវ័យឋានៈថ្នាក់តំណែង | សម្តីសម្តែងមិនរាយមាយ |
| ទំនាក់ទំនងកុំគិតងាយ | យល់យោគនិយាយត្រងត្រាប់ត្រូវ ។ | |
| ៣- | បទបែបអក្ខរៈថ្នាក់ខ្ពស់ទាប | ដូចម្តេចរបៀបអ្វីជាផ្លូវ |
| គិតគូរពេលគាប់សព្វរដូវ | ហេតុផលត្រឹមត្រូវស្របបំណង ។ | |
| ៤- | ទស្សន៍ទើសទិសទីទាំងឱកាស | ត្រជាក់ក្តៅណាស់សល់សៅហ្មង |
| ស្និទ្ធស្នាលឥតអាក់ល្អកន្លង | ស្រុះស្រួលសាសងបានផ្លែផ្កា ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



