www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

សំរាមតាមសម្អុយ

- បទពាក្យ៩ បែបជាប់ទង -
១- កំណើតធន គុណពីរយ៉ាង សាងមនុស្សលោក
  វិបត្តិរោគ មោឃមិនគាប់ រាប់ជាកម្ម
  គុណសម្បត្តិ កាត់អាក្រក់ ដក់ត្រែងត្រាំ
  ទ្រព្យប្រចាំ កម្មជាម្ចាស់ ក្រាស់ស្ដើងផ្ដល់ ។
២- ប្រមូលធន គុណជាទ្រព្យ គាប់ប្រសើរ
  ល្អដំណើរ ដើរប្រមូល ចូលជាផល
  ធាតុល្អច្រើន កើនមង្គល យល់កុសល
  ល្អឲ្យផល សល់សុខសាន្ត បានជោគជ័យ ។
៣- គុណវិបត្តិ កាត់គ្រវាត់ ព្រាត់និរាស
  រោគវិនាស ចៀសចេញកាយ សាយទុក្ខភ័យ
  វិបត្តិពិត គិតច្របល់ ខ្វល់គ្រប់វ័យ
  រោគទុក្ខភ័យ ន័យសំរាម តាមសម្អុយ ។
កំណត់ចំណាំ : មនុស្សកើតមក មានទ្រព្យសម្បត្តិពីរយ៉ាងពីធម្មជាតិកំណើតគឺ ៖ គុណសម្បត្តិ និងគុណវិបត្តិ
  • សម្បូរដោយគុណសម្បត្តិ នាំឲ្យមនុស្សមានសេចក្ដីសុខចម្រើន ។
  • សម្បូរដោយគុណវិបត្តិ នាំឲ្យមនុស្សទទួលបាននូវអកុសល និងអពមង្គល ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 358 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON