Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
កុសល និង អកុសល
- បទព្រហ្មគីតិ -
១- | កុសល អកុសល | ជាទ្រព្យផ្តល់ពីធម្មជាតិ |
ជាប់ប្រាណឥតបីឃ្លាត | គ្រប់សាសន៍ជាតិសព្វមនុស្សា ។ | |
២- | អកុសលកើតកើន | មិនចម្រើនគ្រប់រូបា |
ដ្បិតកាយចិត្តវាចា | គ្រប់កិច្ចការកើតឆ្គាំឆ្គង ។ | |
៣- | សន្សំសាងកុសល | កើតកើនដល់តាមទំនង |
អកុសលតាមលង | កុសលរងកើតមង្គល ។ | |
៤- | សាងចិត្តស្ងប់ទៅមុខ | លុបទោសទុក្ខអស់អំពល់ |
សន្តិភាពមង្គល | ចម្រើនយល់សោយសុខា ។ | |