www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ជំហានឆ្ពោះទៅរកការសម្រេចគោលដៅ

- បទពាក្យ៧ -
១- ឧស្សាហ៍ប្រឹងប្រែងនាទីការ រកបានរក្សាឱ្យគង់គាប់
  រៀបចំទុកដាក់ឱ្យល្អជាប់ ខូចខាតទម្លាប់កែលម្អ ។
២- លះបង់គំនិតគិតខ្ជីខ្ជា ប្រយ័ត្នគ្រប់គ្រាទើបបវរ
  ផលថ្មីផលចាស់កើតបន្ត មានជាតំណមិនក្រឡើយ ។
៣- រស់គាប់មានជាប់នូវមិត្តល្អ រួបរួមបន្តការដល់ត្រើយ
  សត្រូវតូចធំគ្មានសោះឡើយ ចិត្តស្ងប់ល្ហែហើយសុខមង្គល ។
៤- គោរពប្រតិបត្តិនូវក្រមច្បាប់ ប្រឹងប្រែងត្រងត្រាប់សួរឱ្យយល់
  រិះគិតពិចារណ៍ឱ្យនិមល អស់ក្តីវិលវល់កត់ត្រាទុក ។
៥- ស្រលាញ់ស្មោះស្ម័គ្រតួនាទី ព្យាយាមសម្ភីឆ្ពោះទៅមុខ
  ចិត្តបានរម្ងាប់ស្ងប់ផុតទុក្ខ ចាំជាទំនុកសុខមង្គល ។
ដួងចិត្តស្មោះត្រង់ ជាកល្យាណមិត្តរបស់ខ្ញុំ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 256 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON