www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ផ្សំធាតុខ្ពស់ រស់មង្គល

- បទពាក្យ៩ បែបជាប់ទង -
១- អ្នកថ្កុំថ្កើង ឡើងបុណ្យស័ក្តិ ថ្នាក់ខ្ពង់ខ្ពស់
  ពេញដោយយស ព្រោះប្រឹងប្រែង ស្ដែងការងារ
  រក្សាទ្រព្យ គាប់មូលមិត្ត ពិតអ្នកជា
  នាំគ្នីគ្នា វៀរចាកល្មើស លើសក្រឹត្យក្រម ។
២- ត្រូវរៀនតាម ស្នាមអ្នកខ្ពស់ យសធនធាន
  ខ្លឹមខ្លាំងមាន រៀនត្រងត្រាប់ ស្ដាប់ច្រើនស្ដម្ភ
  មើលស្ដាប់គិត ពិតបញ្ញា ថ្លាឧត្ដម
  ផលល្អខំ ផ្សំធាតុខ្ពស់ រស់មង្គល ។
ជំនួយស្មារតី
គោលបំណង :
  • រម្ងាប់ការយល់ខុស ដែលនាំឲ្យកើតឡើងនូវការច្រណែនឈ្នានីស ចំពោះអ្នកដែលមានគុណវុឌ្ឍិ ទាំងបញ្ញាស្មារតី ចំណេះដឹង និងទ្រព្យសម្បត្តិ ។
  • ធ្វើឲ្យអ្នកសិក្សាពិចារណាបង្កើតឡើងនូវសុទិដ្ឋិនិយម ចេះកោតសរសើរ និងមើលឃើញ រៀនសូត្រតាមនូវរាល់ចំណុចខ្លាំងរបស់អ្នកដែល ខ្ពង់ខ្ពស់ជាងខ្លួន ។
  • អ្នកសិក្សា ចេះប្រមូលនូវកម្លាំងធាតុគុណសម្បត្តិ​របស់អ្នកខ្ពង់ខ្ពស់ជាផ្លូវសម្រាប់ដើរតាម ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 195 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON