www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

វៀរចាកទម្រន់ ពុនប្រយោជន៍

- បទពាក្យ៩ បែបជាប់ទង -
១- ព្រឹកត្រជាក់ ធ្លាក់ជំនោរ ជោរត្រជំ
  មេឃស្រទំ ជុំអាកាស ដាសពន្លឺ
  បកី្សយំ ផ្គុំចម្រៀង សៀងទៀបភ្លឺ
  លាន់រន្ទឺ ព្រឺងងឹត ពិតរងា ។
២- ក្ដៅត្រជាក់ ភ្ញាក់រលឹក នឹកពិចារណ៍
  ដល់កិច្ចការ ផ្សារជីវិត ពិតជុំជា
  ស្អាងជីវិត គិតបវរ ល្អការងារ
  ក្ដៅរងា វៀរទម្រន់ ពុនប្រយោជន៍ ។
គោលបំណង : ដើម្បីចៀសវាងនូវ ការយកហេតុផលពាក់ព័ន្ធអាកាសធាតុក្ដៅ ត្រជាក់... ធ្វើជាមូលដ្ឋាន ដែលនាំឲ្យខ្ជិលធ្វើការងារ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 252 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON