Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
សម្តែងតាមតួ
- បទពាក្យ៧ -
| ១- | សម្តែងតាមតួបានត្រឹមត្រូវ | រឿងប្រព្រឹត្តទៅគួរទស្សនា |
| ទស្សនិកជន(១)ស្ងើចអស្ចារ្យ | ចាប់ចិត្តចេតនាគ្រប់ឆាកឈុត ។ | |
| ២- | គ្រប់តួយល់រឿងចេះសម្តែង | យល់នាទីឯងស្តែងមោះមុត |
| តួឯកតួរងបានហាត់ពត់ | សប្បាយរម្លត់ទុក្ខជាក់ស្តែង ។ | |
| ៣- | គ្រប់នាទីការដូចតួអង្គ | ទង្វើត្រូវត្រង់តាមតួឯង |
| នាទីនរណាអ្នកនោះស្តែង | តាមការចាត់ចែងអ្នកនាំផ្លូវ ។ | |
| ៤- | ច្របូកច្របល់នាទីការ | ដូចដើរឆ្លេឆ្លាស្តែងមិនត្រូវ |
| នឹកឃើញចង់ដើរគេតម្រូវ | ស្តែងគ្រប់រដូវមិនត្រូវរឿង ។ | |
(១) ទស្សនិកជន (អានថា): ទ័ស-សៈ-នឹក-ជន


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



