navigate_nextMedianavigate_nextEducational Poems
ឈ្នះខ្លួនឯងប្រសើរជាងឈ្នះអ្នកដទៃ
- បទពាក្យ៩ បែបជាប់ទង -
| ១- | រឹងមានះ | ឈ្នះលើគេ | ទ្វេស្មាញស្មុគ |
| | ឈ្នះមិនសុខ | ក្ដុកក្ដួលក្ដៅ | ឆៅគំនិត |
| | ឈ្នះមិនជា | ពៀររែងឆ្លង | ចងរួបរឹត |
| | ឈ្នះអ្នកជិត | មិត្តក្បែរកាយ | ក្លាយជាមារ ។ |
|
| ២- | ឈ្នះម្នាក់ឯង | តែងបាត់មិត្ត | ដ្បិតមានះ |
| | តាមធម៌ព្រះ | ឈ្នះខ្លួនឯង | តែងសុខជា |
| | គេឯងព្រម | ល្មមសមចិត្ត | ស្និទ្ធគ្រប់គ្រា |
| | ឈ្នះព្រមគ្នា | ជាមង្គល | យល់ឈ្នះពិត ។ |
|