Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ចូលអាក្រក់ ល្អក់ជីវិត
- បទពាក្យ៩ បែបជាប់ទង -
| ១- | សព្វទីឋាន | ប្រាណនារី | ទីថើបថែ |
| កេរ្តិ៍ពុកម៉ែ | ខ្មែរគាប់គុណ | ទុនសម្រស់ | |
| ល្អសព្វកាយ | សាយសមរាង | នាងស្រាយស្រស់ | |
| ល្អឥតខ្ចោះ | អស់អ្វីប្រៀប | ធៀបពុំបាន ។ | |
| ២- | ប្រុសព្រានព្រើល | មើលអំពល់ | យល់ងងឹត |
| ឆ្ងាយយល់ជិត | គិតឆ្លកឆ្លុះ | ខុសខកខាន | |
| គុណគរគោក | ជោកងងើល | ព្រើលលុបដាន | |
| ទោសល្អៀងល្អាន | ដានកខ្វក់ | ល្អក់ប្រមូល ។ | |
| ៣- | ទោសឆេវឆាវ | ប្រាវបោកបោះ | អស់គុណគាប់ |
| វិនាសទ្រព្យ | ជាប់ទោសទណ្ឌ | វ័ណ្ឌទុក្ខចូល | |
| គុណសម្បត្តិ | កាត់គ្រវាត់ | ព្រាត់ត្រកូល | |
| ចោលខ្លឹមស្នូល | ចូលអាក្រក់ | ល្អក់ជីវិត ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



