Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
កាវលិកាហារ និងមនោសញ្ចេតនាហារ
(អាហារដែលបរិភោគចូលតាមមាត់ និង អាហារដែលសោយតាមអារម្មណ៍)
- បទកាកគតិ -
| * | សព្វសត្វមនុស្សា | ត្រូវការអាហារ | ដាក់ក្នុងជ្រោះជ្រៅ(១) | |
| ដើម្បីរួមរស់ | សាងយសតទៅ | សព្វឋានលំនៅ | ||
| តពូជរកស៊ី ។ | ||||
| * | បុរាណបានចែង | អាហារនោះឯង | ចែកចេញជាពីរ | |
| គតិសម្ដែង | គេឯងសម្ភី | ពន្យល់គ្នាគ្នី | ||
| សាងសុខភិរម្យ ។ | ||||
| * | កាវលិកាហារ | បាយទឹកភោក្តា | ផ្លែឈើនែកនំ | |
| ចំណុកចំណី | អ្នកឆីតូចធំ | រួមរស់ជួបជុំ | ||
| ត្រូវការទាំងអស់ ។ | ||||
| * | អាហារនោះឯង | បុរាណបានបែង | ជាពីរដោយស្មោះ | |
| មានអនាម័យ | អាស្រ័យសុទ្ធសោះ | ល្អសព្វឥតខ្ចោះ | ||
| ចម្រើនសុខភាព ។ | ||||
| * | អាហារស្មោកគ្រោក | ធ្វើឱ្យមនុស្សលោក | អាប់ឱនទន់ទាប | |
| បាត់បង់កម្លាំង | រោគខ្លាំងចូលជ្រាប | ឆីច្រើនដួលរាប | ||
| ស្លាប់ក្លាយផេះផង់ ។ | ||||
| * | មនោសញ្ចេតនា | ក៏ជាអាហារ | មនុស្សម្នាគ្រប់អង្គ | |
| ត្រចៀកស្ដាប់សោយ | ភ្នែកដោយតាមចង់ | ច្រមុះស្រូបស្រង់ | ||
| សោយតាមអារម្មណ៍ ។ | ||||
| * | ភ្នែកឃើញបវរ | ច្រមុះស្រង់ល្អ | ត្រចៀកស្តាប់សម | |
| ចិត្តចេះរីករាយ | សប្បាយហួនហំ | កើតកើនឧត្តម | ||
| ប្រាជ្ញាវាងវៃ ។ | ||||
| * | ហិតក្លិនអាក្រក់ | សម្លឹងសម្លក់ | ស្តាប់មិនប្រពៃ | |
| តូចចិត្តទោមនស្ស | សម្រស់រីងរៃ | អារម្មណ៍អស់វៃ | ||
| ប្រាជ្ញាអាប់សូន្យ ។ | ||||
| * | គតិប្រៀបធៀប | បុរាណរាប់រៀប | ជូនដល់បងប្អូន | |
| ជម្រាបពូអ៊ំ | តូចធំចៅកូន | តពង្សតាដូន | ||
| យល់ពីអាហារ ។ | ||||
| * | រស់រានកបកើត | ជួយផ្តល់កំណើត | កាវលិកាហារ | |
| ទោះក្តៅត្រជាក់ | លោក-អ្នកភោក្តា | សុទ្ធល្អផងណា | ||
| មានអនាម័យ ។ | ||||
| * | រាប់ត្រឹមប៉ុណ្ណឹង | ជម្រាបឱ្យដឹង | មិនគ្រប់វិស័យ | |
| មនោសញ្ចេតនា | អាហារថ្លាថ្លៃ | សុទ្ធសឹងតម្លៃ | ||
| សោយផុតទុក្ខា ។ | ||||
| * | បើបាត់បង់មួយ | ធ្វើឱ្យអ្នកព្រួយ | ខ្វះខាតបញ្ញា | |
| ខ្សត់ខ្សោយភ្លេចភ្លាំង | ស្លាប់ទាំងអាត្មា | ត្រូវគិតពិចារណ៍ | ||
| សោយល្អទាំងពីរ ។ | ||||
| * | ទាត់កកាយចេញ | ក្តីមិនចំណេញ | បោះបង់ចាកទី | |
| ជ្រើសយកអាហារ | ភោក្តាទាំងពីរ | សោយសុខមូលមីរ | ||
| ចម្រើនបញ្ញា ។ | ||||
| * | ភ្លូកភ្លឹកភ្លេចគិត | ស្លាប់ស្លុងគំនិត | សុញ្ញពិចារណា | |
| យកក្តីអាក្រក់ | ល្អៀងល្អក់អសារ | មិនយល់អាហារ | ||
| ធ្វើឱ្យហិនហោច ។ | ||||
| * | គួរសាងផលល្អ | យកក្តីបវរ | ដែលជាប្រយោជន៍ | |
| កើតជាមនុស្ស | ជម្រុះអសោច | ក្តីក្រហិនហោច | ||
| កុំមានឡើយណា ។ | ||||
| * | ទោះទាំងសម្តី | កាយចិត្តគប្បី | គួរគិតពិចារណ៍ | |
| យកក្តីប្រៀបធៀប | របៀបអាហារ | ឱ្យគេភោក្តា | ||
| រស់រានបានផង ។ | ||||
| * | ចាស់ទុំផ្តែផ្តាំ | លោក-អ្នកចំណាំ | រក្សាចាំចង | |
| ទុកក្នុងគំនិត | ញាតិមិត្តប្អូនបង | ធ្វើល្អតាមផង | ||
| រុងរឿងក្សេមក្សាន្ត ។ | ||||
| * | គ្រប់ទីទិសា | កន្លែងធ្វើការ | រុងរឿងថ្កើងថ្កាន | |
| យល់ន័យអាហារ | ភ្លឺថ្លាថ្កើងថ្កាន | គ្រួសារនឹងបាន | ||
| មង្គលឧត្តម ។ | ||||
(១) ជ្រោះជ្រៅ = ក្រពះ (ដាក់ប៉ុន្មានមិនចេះស្កប់ស្កល់)


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



