Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
លះអកុសលកម្ម
- បទកាកគតិ -
| ១- | កម្មកាចកៀកកាយ | ចុកចាប់ខ្វល់ខ្វាយ | ខ្មូរខ្មៅគម្រក់ |
| ឃោរឃៅឃុបឃិត | ងងឹតងោកងក់ | ចចើងលង់លក់ | |
| ឆេវឆាវឆាបឆេះ ។ | |||
| ២- | លះលោភកំហុស | លះល្ងិតល្ងង់ខុស | មានះចចេស |
| លះបង់ពីឆោត | លួចបោកគេចវេះ | លះកាមកិលេស | |
| លួចសេពបំពាន ។ | |||
| ៣- | លះភូតកុហក | លះបាបល្អៀងល្អក់ | លះសេពគ្រឿងញៀន |
| លះបាបសាងបុណ្យ | សាងសុន្ទរទាន | កុសលជាស្ពាន | |
| ឈានឆ្ពោះមង្គល ។ | |||


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



