navigate_nextMedianavigate_nextEducational Poems
ស៊ុត សាច់ បន្លែ ផ្លែឈើ រលួយ
- បទកាកគតិ -
| ១- | អាហារផ្អូមជូរ | ផុតកាលប្រើយូរ | គ្មានអនាម័យ |
| | កុំបរិភោគ | កើតរោគចង្រៃ | ចៀសរោគខ្សោយក្ស័យ |
| | | ដាក់ធុងសំរាម ។ | |
|
| ២- | ស៊ុតសាច់បន្លែ | ផ្លែឈើជាំប៉ែ | រុយរោមដិតដាម |
| | រលួយច្របល់ | បន្សល់រោគតាម | ពុកម៉ែយើងហាម |
| | | កុំបរិភោគ ។ | |
|
| ៣- | ផ្អូមមុខក្រញូវ | ក្រគ្រប់រដូវ | រស់រងទុក្ខរោគ |
| | ក្រញាតិឆ្ងាយជិត | ក្រមិត្តក្នុងលោក | រស់គ្មានជ័យជោគ |
| | | អាប់អន់រាល់ថ្ងៃ ។ | |
|
| ៤- | ក្រញូវគេស្អប់ | មិនចង់ប្រសព្វ | ទោះជួបមិនថ្លៃ |
| | អាហារខូចខុស | ផ្អូមចុះតម្លៃ | ខ្វះគ្រប់វិស័យ |
| | | ខូចទាំងសុខភាព ។ |
។
|
|
ជំនួយស្មារតី : ស្តីអំពី អត្ថប្រយោជន៍នៃស្នាមញញឹម