navigate_nextMedianavigate_nextEducational Poems
ផលការងារជាគ្រឿងតែង
- បទពាក្យ៩ បែបជាប់ទង -
| ១- | ចង់ខ្ពង់ខ្ពស់ | រស់កោងកាច | អាចមិនគាប់ |
| | ចង់បានទ្រព្យ | ជាប់ចិត្តល្មោភ | លោភវិនាស |
| | ចង់ថ្កុំថ្កើង | ឡើងប្រហែស | ចេះងីសងាស |
| | ល្ងង់ពាលពាស | មាសយល់ដែក | ស្អែកមិនចប់ ។ |
|
| ២- | យល់ឯងគ្រាន់ | ពាន់ចំណេះ | ចេះលើសចាស់ |
| | ចេះខ្លាំងណាស់ | ក្រាស់អំនួត | អួតលើសដប់ |
| | ខំបំប៉ោង | ផ្លោងផុតឈ្នួត | អួតប្រសប់ |
| | ល្អកាយកប់ | ស្អប់កាយឡើង | ស្ដើងយល់ក្រាស់ ។ |
|
| ៣- | ផលការងារ | ជាគ្រឿងតែង | ស្ដែងគុណគាប់ |
| | ផលល្អជាប់ | ទ្រព្យជាទុន | គុណក្មេងចាស់ |
| | គ្រប់តែវ័យ | ន័យកុសល | ផលស្តើងក្រាស់ |
| | ទោះក្មេងចាស់ | ប្រាសសម្ភី | ទីមិនដល់ ។ |
|
ន័យនៃពាក្យៈ
ងីសងាស (កិ.វិ) ទទីសទទាស, ងីសងាសខុសផ្លូវខុសគន្លង ។