Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
មាំខ្លួនឯង តែងអស់ព្រួយ
- បទពាក្យ៩ បែបជាប់ទង -
| ១- | ចេះថ្លឹងថ្លែង | ឯងនិងគេ | ទ្វេគោរព |
| យល់ប្រភព | ឈប់មាក់ងាយ | លាយប្រមាទ | |
| សព្វកិច្ចការ | ថ្លាគំនិត | គិតឲ្យស្អាត | |
| យល់កំហាត | ខាតកុំខំ | សមប្រឹងប្រែង ។ | |
| ២- | គិតការឯង | ក្រែងការគេ | ទ្វេកុសល |
| គាប់គិតដល់ | សល់ធនធាន | មានជាក់ស្តែង | |
| ច្បាប់ក្រឹត្យក្រម | ខំគោរព | គ្រប់តំណែង | |
| មាំខ្លួនឯង | តែងអស់ព្រួយ | ជួយគេបាន ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



